ក្រោយពីបានបង្ហាញសំឡេងរបស់ខ្លួនបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាហើយ វណ្ណដា ក៏បានបញ្ចេញបទចម្រៀងបង្ហាញពីភាពឈឺចាប់ក្រោយទាហានថៃបានបញ្ជូនទាហានខ្មែរតែ ២ រូបមកកម្ពុជាវិញក្នុងសភាពរងរបួស និង ផ្លូវចិត្តមិនប្រក្រតី បន្ទាប់ពីទាហាទថៃបានប្រើល្បិចចាប់យកទាហានខ្មែរទៅ ក្រោយអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។

ក្រោយប្រើប្រាស់សំឡេងក្នុងនាម និង បញ្ចេញចម្រៀងបង្ហាញពីភាពឈឺចាប់ក្នុងនាមជាប្រជាជនកម្ពុជារួច វណ្ណដា និង សិល្បកររបស់ផលិតកម្មបារមី ព្រមទាំងក្រុមការងារក៏បានយកស្បៀងទៅចែកជូនបងប្អូនប្រជាជនភៀសសឹកនៅខេត្តព្រះវិហារ និង ខេត្តសៀមរាបផងដែរ។

ម្យ៉ាងវិញទៀត អំឡុងពេលនៅខេត្តសៀមរាប វណ្ណដា និង សិល្បកររបស់ផលិតកម្មបារមី ព្រមទាំងក្រុមការងារបានរៀបចំពិធីបួងសួងសុំសន្តិភាព នៅឯប្រាសាទបាយ័ន និង ប្រាសាទអង្គរវត្ត ដើម្បីអធិដ្ឋានសូមសេចក្តីសុខ សូមបុព្វបុរស និង វិញ្ញាណក្ខន្ធ អ្នកប្រយុទ្ធខ្មែរបុរាណជួយយោធាខ្មែរនៅជួរមុខ ដែលកំពុងការពារជាតិបានសុវត្ថិភាព និង សុំឱ្យយោធា ដែលថៃចាប់យកទៅត្រូវបានសង្រ្គោះឆាប់ៗ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖







