និយាយពីកំពូលតារាចម្រៀងរ៉េបលោក វណ្ណដា ក្រៅពីឆក់បានការចាប់អារម្មណ៍គាំទ្រខ្លាំងលើវិស័យសិល្បៈចម្រៀង កន្លងមកតារាចម្រៀងប្រុសរូបនេះ ក៏ត្រូវបានអ្នកគាំទ្រចូលចិត្តតាមដានពីជីវិតឯកជន គ្រួសារ និង ស្នេហារបស់លោកផងដែរ។
ចំពោះជីវិតគ្រួសាររបស់កំពូលតារាចម្រៀងរ៉េបរូបនេះ កន្លងមកលោកតែងធ្វើឱ្យមហាជនចាប់អារម្មណ៍សរសើរខ្លាំង ខណៈបង្ហាញសកម្មភាពជួបជុំគ្រួសារប៉ាម៉ាក់ និង បងប្អូន ដែលលោកបានឆ្លៀតពីការងារសិល្បៈចំណាយពេលជាមួយគ្រួសារ នាំគ្រួសារទៅដើរលេងកម្សាន្តផ្សេងៗ ព្រមទាំងមើលថែលោកប៉ាអ្នកម៉ាក់ពេញដោយភាពកតញូក្នុងនាមជាកូនប្រុស។
ម្យ៉ាងវិញទៀត លោក វណ្ណដា ក៏តែងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ពេលទៅលេងស្រុកកំណើតនៅឯខេត្តព្រះសីហនុម្ដងៗ ដែលរូបលោកជាកូនអ្នកកោសដូង លោកក៏ពុំដែលភ្លេចពីមុខរបរចាស់របស់ខ្លួន ខណៈទៅលេងម្ដងៗ តែងឃើញសកម្មភាពជួយកោសដូងប៉ាម៉ាក់ និង បងប្អូនលក់នៅក្នុងផ្សារទៀតផង។ ជាក់ស្ដែង ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រជាច្រើនក៏កំពុងចែករំលែកនូវវីដេអូខ្លីៗដែល វណ្ណដា នាំមិត្តស្រីទៅលេងស្រុកកំណើត និង បានជួយកោសដូងលក់ដូចពីមុនដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖