(វីដេអូ) វណ្ណដា ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រក់ទឹកភ្នែកដោយក្ដីរំភើប ពេលរំឭកពីបណ្ដាំលោកតា គង់ ណៃ កាលលោកនៅមានជីវិត

Share This

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ការប្រគំតន្ត្រីទោល «ត្រីវិស័យ សុវណ្ណភូមិ» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានរៀបចំយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់អ្នកគាំទ្រជាតិ និង អន្តរជាតិប្រមាណរាប់ម៉ឺននាក់។

ក្នុងនោះ ការប្រគំតន្ត្រីទោល ដ៏ធំប្រចាំឆ្នាំរបស់​ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្របានចែករំលែកនូវទិដ្ឋភាពនៃផ្ទាំងទស្សនីយភាព ដោយមានទាំងសម័យ និង បុរាណ ព្រមទាំងល្ខោនបាសាក់ ថែមទៀតផង។ លើសពីនោះ គឺការចូលរួមពីសំណាក់តារាចម្រៀងប្រចាំផលិតកម្មបារមី និង តារាចម្រៀងអន្តរជាតិជាច្រើនរូបទៀត។

ដោយឡែក ទន្ទឹមនឹងក្តីរំភើបរីករាយ នៃការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងរ៉េប វណ្ណដា នោះ អ្នកចូលរួមទស្សនាដោយផ្ទាល់ ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និង អាឡោះអាល័យដែរ ខណៈ វណ្ណដា បានគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មុននឹងចាប់ផ្តើមការសម្តែងបទ «Time To Rise» ដោយបានដាក់តាំងចាប៉ីដងវែងរបស់លោកតា គង់ ណៃ នៅលើឆាកថែមទៀតផង។

រូបភាព៖ ណុប ដាណេ

អ្វីដែលកាន់តែមិនអាចទប់ទឹកភ្នែកបាន និង គួរឱ្យសរសើរដល់កំពូលតារាចម្រៀងរ៉េប វណ្ណដា នោះ គឺក្រោយការសម្តែងបទ «Time To Rise» វណ្ណដា បានទម្លាយពីបណ្តាំរបស់លោកតា គង់ ណៃ ប្រាប់លោកថា កុំឱ្យលោកភ្លេចល្ខោនបាសាក់ និង យីកេរ ហើយលោកក៏បានឆ្លើយតបថា លោកមិនដែលភ្លេចនោះទេ។

រូបភាព៖ Alie things

ចំណុចនេះដែរ អ្នកគាំទ្រក៏បានលើកឡើងថា ព្រោះបណ្តាំរបស់លោកតា គង់ ណៃ ទើប វណ្ណដា បានបញ្ចេញផ្នែកទី ៣ នៃ Album ចម្រៀងទី ៣ របស់លោក «Return To Sovannaphum» ដែលបទជាច្រើនបានរួមបញ្ជូលល្ខោនបាសាក់ និង យីកេរក្នុងនោះ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបទាំងរស់ ៨ ក្បាល មានអីកង្កែបលោតពេញពោះចុកពេក កូនដឹកទៅពេទ្យប៊ិះមិនទាន់

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

បុរសម្នាក់ដេកមិនលក់ជាង ២ ឆ្នាំ ប្រឹងគ្រប់វិធីនៅតែដេកមិនលក់ លក់ទ្រព្យលក់ផ្ទះទៅពេទ្យច្រើនប្រទេសព្យាបាល តែមិនបានផល

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ព័ត៌មានបន្ថែម

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ស្វែងរកព័ត៌មាន​ ឬវីដេអូ