ដ្បិតតែពេលនេះ ស្ថានភាពតាមព្រំដែនបានស្ងប់ស្ងាត់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជាមែន ប៉ុន្តែទង្វើនៃការឈ្លានពាននេះ បានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជា ចង់ចាំទុកពេញដោយក្ដីឈឺចាប់ ដែលបាត់បង់នូវវីរកងទ័ពពលីជីវិតការពារមាតុភូមិ បងប្អូនគ្រួសារតាមព្រំដែនរងទុក្ខលំបាកត្រូវឃ្លានឆ្ងាយពីផ្ទះសម្បែង និង ខូចខាតនូវទ្រពសម្បត្តិជាច្រើន។
មិនត្រឹមតែរងការឈឺចាប់ពីការឈ្លានពានវាយប្រហារពីថៃនោះទេ តែកម្ពុជាក៏ត្រូវបានលាបពណ៌បំភ្លៃនូវការពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង ភាពស្អាតស្អំ តាមរយៈបណ្ដាញសង្គមផ្សេងៗបន្តបន្ទាប់ ដែលមហាជនកម្ពុជាក៏កំពុងតតាំងប្រឆាំងតវ៉ាដោយផ្សព្វផ្សាយការពិតនៃកម្ពុជាឱ្យពិភពលោកបានដឹងផងដែរ។
លើសពីនេះ អ្វីកាន់តែធ្វើឱ្យមហាជនកម្ពុជាឈឺចាប់ខ្លាំង ក្រោយអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ តែបែរជាទាហាទថៃបានប្រើល្បិចចាប់យកទាហានខ្មែរយើងចំនួន ២០ នាក់ទៅប្រទេសថៃ ដែលមកដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ ថៃបានបញ្ជូនទាហានខ្មែរតែ ២ នាក់ប៉ុណ្ណោះ ដោយវីរកងទ័ព ២ រូបដែល ត្រឡប់មកវិញក្នុងសភាពរងរបួស និង ផ្លូវចិត្តមិនប្រក្រតី កាន់តែធ្វើឱ្យមហាជនកម្ពុជាហាក់ខ្លោចចិត្ត និង ឈឺចាប់ខ្លាំងបំផុត។
ចំពោះការឈឺចាប់អាណិតដល់បងប្អូនវីរកងទ័ព មហាជនកម្ពុជាកំពុងចែករំលែកបង្ហាញការចងចាំ និង ដឹកគុណ ដោយក្នុងនោះ ក៏បានឃើញលើហ្វេសប៊ុកផេករបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានផលិតចម្រៀងមួយបទចំណងជើងថា «១ សីហា (August 1st)» មានអត្ថន័យពេញដោយក្ដីឈឺចាប់ជំនួសដោយបងប្អូនមហាជនកម្ពុជាគ្រប់រូប និង ដឹកគុណដល់បងប្អូនវវីរកងទ័ពដ៏ក្លាហាន ព្រមទាំងចងចាំទុកជាប្រវត្តិសាស្រ្ដដ៏អាក្រក់នៃទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖