មកដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Universe 2025 បានឈានដល់វគ្គប្រកួត Swimsuit ដែលកម្មវិធីតម្រូវឱ្យបេក្ខភាពតំណាងប្រទេសនីមួយៗ ធ្វើការដើរបញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយឈុតប៊ីគីនី នៅបរិវេណអាងហែលទឹកមួយនៃកម្មវិធីប្រកួតដ៏អស្ចារ្យនេះ។


ក្នុងវគ្គប្រកួត Swimsuit នេះដែរ ក្រឡេកមើលបវរកញ្ញាកម្ពុជាយើងវិញ អ្នកនាង ហ្វីយ៉ាតា បានបង្ហាញសមត្ថភាពយ៉ាងស្វាហាប់ជឿជាក់ ដើរបោះជំហានបង្ហាញរាងរៅឆ្វាចខ្លាំងក្នុងឈុតប៊ីគីនី ធ្វើឱ្យមហាជនអ្នកគាំទ្រមើលហើយផ្ទុះសរសើរ។




វីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់ ហ្វីយ៉ាតា ក្នុងវគ្គប្រកួត Swimsuit នេះ កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ព្រមទាំងកាន់តែមានទំនុកចិត្តខ្លាំងចំពោះនាងថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ ខណៈការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅរាត្រីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖







