(វីដេអូ) លែងហ៊ានប្រកែកទៀតហើយ! ដាឡែត អត់មាត់ៗទេ តែសុំ ម៉ាលីន រៀបការរ៉ូមែនទិកអស់ទាស់

Share This

ពិតណាស់ ដ្បិតតែចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ហើយក្តី ប៉ុន្តែអតីតបេក្ខជនឆ្នើម លោក ចៅ ដាឡែត នៅតែទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ពីសកម្មភាពឯកជនរបស់លោកដូចដើម។ លើសពីនោះ គឺទំនាក់ទំនងរវាងលោក និង បេក្ខជន ឆៃ តារាម៉ាលីន តែម្តង។

ជាក់ស្ដែង កាលពីកន្លងទៅ អ្នកគាំទ្រលោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន បានផ្ទុះការចាប់អារម្មណ៍ និង ច្រណែនគូនេះមិនតិចនោះទេ ដោយបានឃើញវីដេអូរបស់លោក ដាឡែត បានជិះរថភ្លើងរាប់រយគីឡូពីខេត្តពោធិ៍សាត់ ទៅជួបកញ្ញា ម៉ាលីន ក្នុងថ្ងៃកំណើតរបស់នាងដល់ខេត្តកំពត។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត គឺសកម្មភាពរបស់កំលោះ ដាឡែត បំពេញតួនាទីជាបុរសដើមទ្រូងប្រាំហាត់ ជួយធុរៈគ្រប់សព្វបែបយ៉ាងក្នុងផ្ទះលំហែរបស់កញ្ញា ម៉ាលីន ដោយមានទាំងចម្អិនម្ហូប កាប់ឆ្ការព្រៃ បោសសម្អាតផ្ទះ និង បោកគក់ខោអាវទៀតផង។

មិនត្រឹមប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងរបស់ ដាឡែត និង ម៉ាលីន អាចនឹងមានដំណឹងល្អក៏ថាបាន ក្រោយពីបានឃើញខាងប្រុស ស្កាត់ទៅជួយការងារនៅស្រុកកំណើតខាងស្រីជាច្រើនថ្ងៃដូចគ្រួសារតែមួយទៅហើយ។ ម្យ៉ាងវិញទៀតនោះ វីដេអូមួយរបស់លោក ដាឡែត បង្ហោះឡើងលើ Tik Tok ដើម្បីថតផ្សព្វផ្សាយផលិតផលក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រកាន់តែចាប់ភ្លឹក ព្រោះអ្នកទាំងពីរ បាននិយាយពីរឿងសុំរៀបការ មើលទៅដូចនិយាយពីរឿងពិតរបស់ពួកគេ។

ដោយឡែក ស្របពេលមហាជនអ្នកគាំទ្រកំពុងសង្ស័យថាជិតមានដំណឹងល្អ ស្រាប់ថ្មីៗនេះ ម៉ាលីន និង ដាឡែត ធ្វើឱ្យអ្នកគាំទ្ររំភើបមិនតិចឡើយ ខណៈបានឃើញវីដេអូនៃសកម្មភាពរបស់អ្នកទាំងពីរបានណាត់ជួបគ្នាទៅញ៉ាំអាហារយ៉ាងរ៉ូមែនទិច ថែមទាំងបានជិះឧទ្ធម្ភាគចក្រមើលទេសភាពជាមួយគ្នាយ៉ាងផ្អែមល្ហែម ព្រមទាំងពេលចុះពីលើឧទ្ធម្ភាគចក្រភ្លាម ដាឡែត ក៏បានលត់ជង្គង់សុំ ម៉ាលីន រៀបការទៀតផង។

យ៉ាងណាមិញ ចំពោះវីដេអូសកម្មភាពនៃការសុំរៀបការនេះដែរ សាមីខ្លួនទាំងពីរ ក៏ពុំទាន់បញ្ជាក់ច្បាស់ថាជាការពិតឬយ៉ាងណាដែរ ខណៈខាងស្រី គឺកញ្ញា ម៉ាលីន បានខមមិនក្រោមវីដេអូថា ៖ «បងៗខ្ញុំប្រាប់រឿងមួយ…video ហ្នឹងគេឱ្យពួកខ្ញុំហាត់សមទុកថតកុនទេ ពិតៗអត់កុហកទេ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជូនថវិកា ២ លានរៀល ដល់យុវជនដែលតស៊ូដើរពីភ្នំពេញ ទៅខេត្តរតនគិរី

មាសកំពុងឡើងថ្លៃ ក្រុមចោរខ្វារ-ក ចូលប្លន់ហាងមាសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ កក្រើកដូចរឿងហូលីវូដ

ល្បិចថ្មី! អ្នករត់កង់បីម្នាក់ បន្លំ QR Code យកលុយពីភ្ញៀវបរទេស ពី ៧២០០ រៀល ទៅជា ៧២០០ ដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួនបាន

ឆ្លងថ្ងៃកំណើត Key លើកទី ១៣ រួមគ្នា ប៉េងអាន ទម្លាយរឿងរ៉ាវធ្លាប់ឆ្លងកាត់ជាមួយគ្នាគួរឱ្យភ្ញាក់ផ្អើលយ៉ាងច្រើន

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងប្ដឹងលែងទារលុយបានជាង ១៦ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

តារាសម្ដែងស្រីចិនម្នាក់ ត្រូវសង្សារសុំបែក ព្រោះទទួលយកឈុតថើបគ្នាជាមួយតួអង្គប្រុសមិនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ