ថ្មីៗនេះ កម្មវិធីប្រកួតបវរកញ្ញា Miss International Cambodia បានរៀបចំជ្រើសរើសរាជនីមកុដថ្មីប្រចាំឆ្នាំ ២០២៥ ដើម្បីត្រៀមតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss International 2025 ដែលនឹងធ្វើឡើងលើទឹកដីប្រទេសជប៉ុន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។
មកដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះដែរ កម្មវិធីក៏បានធ្វើការប្រកាសជាផ្លូវការនូវបវរកញ្ញាម្ចាស់មកុដថ្មីនៃ Miss International Cambodia 2025 គឺជាកញ្ញា សូរ ពេជ្រវលក្ខណ៍ ដែលជាបវរកញ្ញាពេញដោយសមត្ថភាព ចំណេះដឹង និង មានបទពិសោធន៍លើវិស័យបវរកញ្ញា ស័ក្តិសមបំផុតចំពោះតំណែងនេះ។
ចំពោះ កញ្ញា សូរ ពេជ្រវលក្ខណ៍ ត្រូវបានដឹងថាជាបវរកញ្ញាដ៏មានបទពិសោធន៍ ដែលធ្លាប់ជាម្ចាស់មកុដ Miss Aura Cambodia 2023 និង ធ្លាប់បានបំពេញបេសកម្មតំណាងប្រទេសកម្ពុជាម្ដងហើយ ក្នុងកម្មវិធី Miss Aura international 2023 នៅប្រទេសតួកគី កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយពេលនោះនាងក៏ទទួលបានលទ្ធផលល្អសម្រាប់កម្ពុជា ដែលអាចឈានចូល Top ២០ នាក់ចុងក្រោយនៃការប្រកួតដ៏អស្ចារ្យនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖