(វីដេអូ) រំភើបណាស់! កុយ អេនណា ត្រូវបានអ្នកស្រុកបារាយណ៍ រង់ចាំយ៉ាងគគ្រឹកគគ្រេង សាទរដំណើរថ្មើរជើងនាងទាំងយប់

Share This

បើគិតត្រឹមថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ គឺរយៈពេល ៨ ថ្ងៃមកហើយ នៃដំណើរបេសកកម្មរបស់បវរកញ្ញាដ៏មានប្រជាប្រិយភាព កុយ អេនណា នៃការដើរចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបក្នុងកម្មវិធីសប្បុរធម៌លើកដំបូងរបស់ខ្លួនក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍»។

ក្នុងនោះ ដំណើរថ្មើរជើងនេះ កញ្ញា កុយ អេនណា ធ្វើឡើងក្នុងគោលបំណង ២ គឺ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបប្រមាណជាង ៣០០ គីឡូម៉ែត្រ។

 

ស្របគ្នាក្នុងការបង្ហាញនូវការសរសើរ និង មោទកភាពយ៉ាងខ្លាំងនៃឆន្ទៈដ៏មោះមុតរបស់ កញ្ញា កុយ អេនណា ដែលជាបវរកញ្ញា និង ស្ត្រីដំបូងគេបានលះបង់កម្លាំងកាយចិត្ត ដើរថ្មើរជើងទៅកាន់ខេត្តសៀមរាប បើទោះជាដឹងថាមានការលំបាកយ៉ាងណាក្តី។ តែយ៉ាងណាក៏ដោយ តាមរយៈការចែករំលែកព័ត៌មានប្រចាំថ្ងៃនៃបេសកកម្មនេះដែរ កញ្ញា កុយ អេនណា បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ខណៈដើរទៅដល់ទីណា មានបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ សិស្សានុសិស្ស គ្រូពេទ្យ ព្រះសង្ឃ រង់ចាំស្វាគមន៍ផ្តល់កម្លាំងចិត្តដល់នាង។

ជាក់ស្តែង កាលពីរាត្រីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ពោលគឺជាថ្ងៃទី ០៧ នៃដំណើរថ្មើរជើងរបស់កញ្ញា កុយ អេនណា ដែលបានទៅដល់ទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺកាន់តែទទួលបានភាពកក់ក្តៅយ៉ាងខ្លាំង ខណៈប្រជាជនក្មេងចាស់ប្រុសស្រីជាច្រើនរស់នៅទីនោះបានរង់ចាំស្វាមគមន៍ការមកដល់របស់ កញ្ញា កុយ អេនណា នៅសួនច្បារ សាលាស្រុកបារាយណ៍។ ក្នុងនោះ ទិដ្ឋភាពត្រូវបានបង្ហាញឡើងក្នុងវីដេអូរបស់កញ្ញា កុយ អេនណា ឃើញមានការចូលរួមយ៉ាងគគ្រឹកគគ្រេងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរក្នុងការជួយសម្របសម្រួលដល់បេសកកម្មរបស់កញ្ញា កុយ អេនណា៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ