រយៈពេលជិត ១ ឆ្នាំមកហើយ ដែលពិធីការិនីល្បីឈ្មោះ ម៉េង ជីមមី និង ស្វាមីជ បានដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរជាលក្ខណៈគ្រួសារនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ក្រោយពីរួមរស់មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ ដោយចុះអ៊ីតាស៊ីវិលតាំងពីឆ្នាំ ២០២៣។
ក្រោយរៀបចំពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីក្លាយជាស្វាមីភរិយាពេញមុខ មានបងប្អូនសាច់ញាតិដឹងឮ ច្រើនខែមកនេះ ឃើញថាពិធីការិនីរូបនេះ និង ស្វាមី ក៏បានចាប់ដៃគ្នាធ្វើការរកស៊ីពង្រីកមុខជំនួញលើវិស័យអនឡាញកាន់តែកាក់កប និង កំពុងចាយជីវិតអភិជនដើរកម្សាន្តនៅក្រៅប្រទេសយ៉ាងផ្អែមល្ហែមក្នុងជីវិតប្ដីប្រពន្ធអ្នកទាំងពីរ ហើយក៏មិនទាន់ឃើញគិតគូររឿងយកទាយាទស្នងត្រកូលនៅឡើយ។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះប្ដីប្រពន្ធមួយគូនេះ ខណៈបានឃើញអ្នកទាំងពីរនិយាយក្នុងកិច្ចសម្ភាស ទាក់ទងនឹងរឿងទាយាទស្នងត្រកូល ដែលអ្នកនាង ជីមមី និង ស្វាមី បានបញ្ជាក់ពីអារម្មណ៍ច្បាស់ៗថាពេលនេះអ្នកទាំងពីរពុំទាន់ចង់បានកូនឡើយ ដោយអាច ២ ទៅ ៣ ឆ្នាំទៀតទើបគិតគូរ ព្រោះអ្នកនាងចង់ទុកខ្លួនឱ្យនៅទំនេរ និង ចង់ចំណាយពេលរស់នៅបែបពីរនាក់ប្ដីប្រពន្ធអ្នកទាំងពីរសិន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖