ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok បានចាប់អារម្មណ៍នឹងវីដេអូមួយរបស់តារាកំប្លែងជើងចាស់ នាយ ចាបចៀន ដែលបានបង្ហោះឡើង បង្ហាញស្ថានភាពផ្ទៃមុខរបស់លោក ដែលមានរបួសត្រង់ចិញ្ចើម និង ហើមភ្នែក។

ក្នុងនោះដែរ តាមការបញ្ជាក់ឱ្យដឹងពី នាយ ចាបចៀន បានជម្រាបថា ថ្ងាស និង ភ្នែករបស់លោកមានរបួស ព្រោះការធ្វេសប្រហែស ខណៈស្លៀកខោទាំងប្រញាប់ប្រញាល់ បណ្តាលឱ្យទាក់ជើងដួលបុកនឹងតុ។

តាមរយៈការចែករំលែក ពីការធ្វេសប្រហែសរបស់ខ្លួន តារាកំប្លែងជើងចាស់ខាងលើបានរៀបរាប់ថា លោកស្លៀកខោលឿនពេក ដោយសូកជើងចូលទៅជាន់នឹងជើងខោមួយចំហៀង និង ដៃពីរជាប់កាន់ចង្កេះខោ ស្រាប់តែលើកជើងម្ខាងទៀតបណ្តាលឱ្យទាក់ដួលបុកនឹងតុក្បែរទូដាក់ខោអាវ។

ក្នុងនោះដែរ ក្រោយជួបបទពិសោធបណ្តាលឱ្យមានរបួសបែបនេះ នាយ ចាបចៀន ក៏បានផ្តែផ្តាំដល់មហាជនឱ្យប្រុងប្រយ័ត្ន ព្រោះបទពិសោធរបស់លោក បុកនឹងតុចំចិញ្ចើម តែបើសិនជាប៉ះភ្នែកវិញ អាចបណ្តាលឱ្យពិការក៏ថាបាន៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖


