ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលធ្លាប់តាមដានរឿងរ៉ាវឯកជនរបស់លោក Han Khim បានផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយឃើញលោកបង្ហោះវីដេអូ និង សារមួយជុំវិញរឿងរ៉ាវបែកបាក់ជាមួយអតីតដៃគូ ក្រោយចែកផ្លូវគ្នារស់នៅរៀងខ្លួនជាង ៣ ឆ្នាំ។

ក្នុងវីដេអូនោះ លោក Han Khim បានចេញវីដេអូនិយាយជុំវិញរឿងរ៉ាវបែកបាក់នឹងអតីតដៃគូនេះឡើង ក្រោយពីលោកឃើញនូវមានពាក្យចចាមអារ៉ាមមិនពិត និង មតិបរិហារកេរ្តិ៍បានបន្តវែកញែកលើរូបលោក និង ដៃគូបច្ចុប្បន្នរបស់លោក។

ជាមួយគ្នានោះ លោក Han Khim ក៏បានបញ្ជាក់ជុំវិញរឿងរ៉ាវបែកបាក់នឹងអតីតដៃគូ ថាលោកមិនដែលក្បត់ជាមួយអតីតដៃគូរបស់លោកទេ ហើយដៃគូបច្ចុប្បន្នរបស់លោក ក៏មិនដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់លោកពីមុនដែរ។ លើសពីនេះ លោក Han Khim ក៏បានបញ្ជាក់ទៅកាន់បុគ្គលណាដែលបន្តចែកចាយនូវព័ត៌មានមិនពិត និង យាយីបរិហារកេរ្តិ៍ឈ្មោះរបស់លោកទៀត លោកនឹងធ្វើតាមផ្លូវច្បាប់។

ការបង្ហោះនោះ លោក Han khim បានសរសេរៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «រយៈពេលជាងបីឆ្នាំមកហើយ ពាក្យចចាមអារ៉ាមមិនពិត និង មតិយោបល់បរិហារកេរ្តិ៍បានសាយភាយអំពីខ្ញុំ និង ដៃគូបច្ចុប្បន្នរបស់ខ្ញុំ។ រហូតមកដល់ពេលនេះ ខ្ញុំបានជ្រើសរើសភាពស្ងៀមស្ងាត់។ ភាពស្ងៀមស្ងាត់នេះមិនមែនដោយសារតែរឿងទាំងនេះ ជាការពិតនោះទេ ប៉ុន្តែខ្ញុំគិតថា បើខ្ញុំតបទៅវិញនោះវានឹងបង្កើតរឿងរ៉ាវកាន់តែវែងឆ្ងាយ។ ថ្ងៃនេះ ខ្ញុំចង់មកបញ្ជាក់រឿងនេះឱ្យបានច្បាស់។
ខ្ញុំមិនដែលបានក្បត់ជាមួយអតីតដៃគូរបស់ខ្ញុំទេ ហើយដៃគូបច្ចុប្បន្នរបស់ខ្ញុំ ក៏មិនដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់ខ្ញុំពីមុនដែរ។ ការលាបពណ៌ជាច្រើនសុទ្ធតែមិនពិត ដែលមានមតិអវិជ្ជមានផ្តោតតែមកលើខ្ញុំ និង ដៃគូបច្ចុប្បន្នរបស់ខ្ញុំ។ រឿងនេះវាបានបន្តយូរមកហើយ ហើយពិតជាមានការរំខានដល់ខ្ញុំ និង ដៃគូបច្ចុប្បន្នខ្ញុំមែនទែន។ ភ្ជាប់មកជាមួយដំណាក់កាលដំបូងនៃលិខិតកោះហៅផ្លូវការដែលចេញដោយមេធាវីរបស់ខ្ញុំ HNC Law Group ទៅកាន់បុគ្គលដែលបានចូលរួមក្នុងការចែកចាយព័ត៌មានមិនពិត ការយាយី និង ការបរិហារកេរ្តិ៍។ ខ្ញុំនឹងមិននិយាយប្រធានបទនេះម្តងទៀតទេ។ ជូនចំពោះបុគ្គលដែលនិយាយមិនពិតពីខ្ញុំ និង ដៃគូបច្ចុប្បន្នរបស់ខ្ញុំ ត្រូវប្រុងប្រយ័ត្នអំពីការចែកចាយមតិរបស់អ្នក ពួកយើងនឹងធ្វើទៅតាមផ្លូវច្បាប់»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖



