(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

Share This

ជាការពិតណាស់ មហាជននិយមតាមដានពីជីវិតឯកជនរបស់តារាចម្រៀង សុវត្ថ មុនីនាគ កូនប្រុសទី ២ របស់ ឧកញ៉ា ព្រាប សុវត្ថិ ច្បាស់ជាបានជ្រាបហើយថា ពេលនេះ លោក មុនីនាគ បាន និង កំពុងរស់នៅឯសហរដ្ឋអាមេរិក។ លើសពីនោះ លោកក៏កំពុងតែដើរតាមក្តីស្រមៃក្នុងវិថីសិល្បៈលើឆាកអន្តរជាតិ ដោយបច្ចុប្បន្ន លោកក៏បានប្តូរឈ្មោះលើវិថីសិល្បៈហៅថា N.John ទៀតផង។

ជាក់ស្តែង ក្រោយបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក និង សិក្សាផ្នែករាំ ព្រមទាំងច្រៀងនៅឯ Millennium Dance Complex នៅរដ្ឋ Los Angeles នោះ លោក N.John ក៏បានបង្ហាញសមិទ្ធផលថ្មីហើយ ដោយលោកបានចេញ Album ចម្រៀងទោលរួចរាល់ដែរ។ ម្យ៉ាងវិញទៀត ថ្មីៗនេះ លោកក៏ទទួលបាន O-1B visa ដែលជាទិដ្ឋាការស្របច្បាប់ក្នុងនាមជាសិល្បករនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានជោគជ័យខ្ពស់ និង ការទទួលស្គាល់ក្នុងការខិតខំប្រឹងប្រែងច្នៃប្រឌិតនៃសិល្បៈរបស់លោកនៅទីនោះ។

ងាកមកកាន់ការផលិតបទចម្រៀងនៅលើទឹកដីសហរដ្ឋអាមេរិកឯណោះវិញ លោក N.John ទទួលបានការគាំទ្រ និង មតិរិះគន់ព្រមគ្នា ខណៈមានអ្នកខ្លះសរសើរពីសមត្ថភាពរបស់លោកលើឆាកអន្តរជាតិ និង ខ្លះទៀតបញ្ចេញមតិតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។ ជាពិសេសនោះ គឺមួយរយៈក្រោយនេះ លោក N.John ត្រូវមហាជនជាច្រើនរិះគន់មិនពេញចិត្ត ព្រោះលោកបញ្ចេញចម្រៀងនេះខុសពេលវេលា ខណៈប្រទេសជាតិកំពុងមានបញ្ហាសង្គ្រាមដោយសារការឈ្លានពានរបស់ថៃ។

យ៉ាងណាក៏ដោយ ក៏មានមហាជន និង អ្នកសិល្បៈជាច្រើនបានចេញមកបញ្ចេញមតិ និង លើកហេតុផលថាអ្វីដែល N.John កំពុងធ្វើឡើង ដើម្បីមុខមាត់ប្រទេសជាតិ លើកស្ទួយសិល្បៈកម្ពុជាឈានទៅទូទាំងពិភពលោកឱ្យបានស្គាល់ Cambodia ខណៈលោក កំពុងស្ថិតក្នុងទ្រនំរបស់វិស័យតន្ត្រីអន្តរជាតិ។ លើសពីនោះ រាល់ការបង្ហោះរបស់លោក ក៏មានការគ្រប់គ្រងពីបរទេសដែរ ដូច្នេះហើយការផុស គឺត្រូវធ្វើតាមការរៀបចំរបស់ក្រុមហ៊ុន។

ជាក់ស្តែង កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ MV «Sweet Love» របស់លោក N.John ដែលបានបកស្រាយនឹងតារាចម្រៀងបរទេស Ebenezer បានចេញជាផ្លូវការហើយ ដោយក្រោយជួបព្យុះរិះគន់មួយរយៈពេលខ្លី កូនប្រុសទី ២ ឧកញ៉ា ព្រាប សុវត្ថិ រូបនេះ បានទទួលការសាទរ និង សរសើរពីស្នាដៃរបស់លោកលើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរហើយ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ