(វីដេអូ) រងពាក្យប្រមាថធ្ងន់ៗ ស៊ីន យូប៊ីន ថាទទួលយកមិនបាននូវពាក្យសម្ដីអ្នកខំមិនមួយចំនួន ដោយនាងជឿលើភាពត្រឹមត្រូវ និង បុណ្យបាប

Share This

ជុំវិញរឿងរ៉ាវរបស់តារាស្រីល្បីឈ្មោះ ស៊ីន យូប៊ីន មហាជនលើបណ្ដាញសង្គមសុទ្ធសឹងបានជ្រាបហើយ កាលអំឡុងពេលប្រទេសកំពុងរងការឈ្លានពាន នាងក៏ទទួលរងការវែកញែក និង រិះគន់មិនពេញចិត្តខ្លាំង ពាក់ព័ន្ធនឹងភាពស្ងប់ស្ងាត់របស់នាងនៅលើហ្វេសប៊ុក។

យ៉ាងណាមិញ ស្របពេលផ្ទុះការវែកញែកជុំវិញរឿងអសកម្មលើហ្វេសប៊ុក និង យឺតយ៉ាវក្នុងការប្រើសំឡេងផ្សព្វផ្សាយតតាំងប្រឆាំងនឹងការឈ្លានពានរបស់ថៃមែន តែតារាស្រី ស៊ីន យូប៊ីន ក៏ត្រូវបានគេឃើញថា នាងបានចូលរួមចំណែកជាមួយសិល្បករដទៃក្នុងការជួយជាជំនួយដល់ជនរងគ្រោះនៅតំបន់ផ្សេងៗតាំងពីថ្ងៃដំបូងផងដែរ។

លើសពីនេះ ស៊ីន យូប៊ីន ក៏ធ្លាប់រៀបរាប់ប្រាប់ក្នុងកម្មវិធីកិច្ចសម្ភាសឱ្យដឹងថា អំឡុងពេលថ្ងៃដំបូងៗដែលកម្ពុជារងការឈ្លានពាន និង មានការភៀសសឹករបស់បងប្អូន នាង និង លោក វៃហាំង ក៏បានគិតតែបញ្ហាចំពោះមុខជាមុន និង ចំណាយថវិកាផ្ទាល់ខ្លួន រៀបចំនូវស្បៀង សម្ភារៈផ្សេងៗដើម្បីចុះទៅជួយជនរងគ្រោះបន្ទាន់ភ្លាមៗ ដោយពុំទាន់មានពេលស្នើសុំជំនួយពីស្ថាប័ន ឬបងប្អូនមហាជនលើបណ្ដាញសង្គមឡើយ។

ដោយឡែក មកដល់ថ្មីៗនេះ ក៏បានឃើញវីដេអូកិច្ចសម្ភាសមួយទៀត ដែលកញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ជុំវិញរឿងខាងលើបន្ថែម ដោយនាងបានបង្ហាញពីអារម្មណ៍ពិត ក្រោយពីរងការវាយប្រហារ និង ប្រមាថដាក់បណ្ដាសាដល់អាយុជីវិតរបស់នាងពីមនុស្សមួយចំនួន ដែលពេលនោះនាងពិតជាមិនអាចទទួលយកបាន ប៉ុន្តែនាងក៏នៅតែតាំងចិត្តធ្វើអ្វីដែលខ្លួនធ្វើឱ្យអស់ពីលទ្ធភាព ហើយនាងក៏មិនមានគំនិតក្បត់នឹងមនសិការខ្លួនឯង ដោយនៅតែជឿលើភាពត្រឹមត្រូវ និង បាបបុណ្យ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ