រកឃើញគូស្វាមីភរិយា ៥ គូ ឈ្នះរង្វាន់ដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ពីហ្វាន់តា និង ស្ព្រៃ!

Share This

ភ្នំពេញ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ – ការទន្ទឹងរង់ចាំបានមកដល់ហើយ! កម្មវិធីផ្តល់សំណាងពី ហ្វាន់តា និង ស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មីត្រូវបានបញ្ចប់ដោយក្តីរីករាយបំផុត ដែលគូស្វាមីភរិយាចំនួន 5 គូ បានឈ្នះរង្វាន់ និង កំពុងធ្វើដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំក្នុងក្តីស្រមៃរបស់ពួកគេនៅកោះម៉ាល់ឌីវ។ ហ្វាន់តា និង ស្ព្រៃ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដ៏រស់រវើក និង ស្រស់ស្រាយគ្រប់កម្មវិធី ដែលនេះសបញ្ជាក់ឱ្យឃើញថា ហ្វាន់តា និង ស្ព្រៃ គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។

ហ្វាន់តា និង ស្ព្រៃ មានក្ដីសោមនស្សរីករាយសូមប្រកាសឈ្មោះអតិថិជនឈ្នះរង្វាន់អាពាហ៍ពិពាហ៍រួមមាន៖

1. អ៊ឹង គីមហុង និង ម៉េង គីមហួយ
2. សេង ច័ន្ទណារតន៍ និង ភោគ សុបញ្ញាវត្តី
3. សេង ម៉េងហុង និង ដារ៉ា ពិសី
4. ហឿន គឹមហ៊រ និង តាំង សុលីនដា
5. រ៉ូយ គីមលាង និង មុន រ៉ូស្សា

ការប្រកាសអ្នកឈ្នះរង្វាន់ដ៏គួរឱ្យរំភើបរីករាយនេះ បានធ្វើឡើងនៅផ្សារ Eden Garden Mall រាជធានីភ្នំពេញ។ បន្ថែមពីនេះ យើងខ្ញុំសូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ២០ គូទៀត ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ទំហំ ៥២ អ៊ីញ ចំនួន ២០ គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់គូស្វាមីភរិយាថ្មី! ការផ្តល់ជូនរង្វាន់របស់ ហ្វាន់តា និង ស្ព្រៃ ដល់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងនាំយកនូវភាពរីករាយឱ្យជីវិតកាន់តែស្រស់ស្រាយជូនអតិថិជន។

តើនឹងមានអ្វីបន្ទាប់?

ការផ្តល់រង្វាន់សម្រាប់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ពី ហ្វាន់តា និង ស្ព្រៃ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ! កម្មវិធីចាប់រង្វាន់បន្ទាប់នឹងប្រព្រឹត្តទៅម្តងទៀតនៅ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ សូមកុំឱ្យឱកាសបន្ទាប់នេះរំលងឱ្យសោះ។ លក្ខខណ្ឌដើម្បីចូលរួម៖

1. គ្រាន់តែជាវផលិតផល កូកា-កូឡា ស្ព្រៃ ហ្វាន់តា និង ទឹកសូដាស្វេបស៍ (Coca-Cola, Sprite, Fanta & Schweppes) ចំណុះ 330 ម.ល ឬ 1.5 លីត្រ សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមទីតាំងហាងលក់ភេសជ្ជៈបោះដុំនៅទូទាំង ២៥ ខេត្តក្រុង។

2. បំពេញរាល់ព័ត៌មានផ្ទាល់ខ្លួនលើបណ្ណផ្សងសំណាង សម្រាប់ឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត

លោកអ្នកអាចជាគូស្វាមីភរិយា ដែលមានឱកាសឈ្នះរង្វាន់ដ៏ពិសេសពីហ្វាន់តា និង ស្ព្រៃ! សម្រាប់គូស្វាមីភរិយាថ្មីដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះ អាចធ្វើការសាកសួរបន្ថែមដោយឥតគិតថ្លៃតាម 1800 20 2222។

សម្រាប់ព័ត៌មាន និង ប្រូម៉ូសិនថ្មីៗ សូមតាមដានពួកយើងនៅលើគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/fanta.kh.cambodia

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិត និង ចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ 2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិត និង ចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី 5 លើពិភពលោក ផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និង ចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ថៃ ឡាវ ចិនដីគោក និង ប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វូសធី អាឃ្វ័ររៀស និង សាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក (Water) និង ភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 820 នាក់ កំពុងបំពេញការងារដោយផ្ទាល់ និង ប្រមាណជាង 8,000 នាក់ទៀត បំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល smunyvorleak@coca-cola.com.kh

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ