មុនឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ៣ ថ្ងៃ ពោលគឺនៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កម្មវិធី Miss Universe 2025 ក៏បានរៀបចំវគ្គប្រកួតពីរ គឺវគ្គប្រកួតបឋម និង វគ្គបង្ហាញឈុតតំណាងជាតិ ដែលជាវគ្គប្រកួតដ៏សំខាន់សម្រាប់ការបង្អួតសម្រស់របស់បេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ក៏ដូចជាឈុតដែលរចនាយ៉ាងល្អឯកប្រចាំប្រទេសរបស់ខ្លួនលើឆាកដ៏ធំអស្ចារ្យនៃកម្មវិធីនេះ។


តាមរយៈការផ្សាយផ្ទាល់នៃកម្មវិធីប្រកួតអន្តរជាតិនេះ ចំពោះវគ្គបង្ហាញឈុតតំណាងជាតិ ឃើញថាបវរកញ្ញាតំណាងកម្ពុជាយើង អ្នកនាង ហ្វីយ៉ាតា បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចែករំលែកសរសើរ និង មានការរំភើបពេញដោយក្ដីមោទកភាពខ្លាំងចំពោះរូបនាង ដែលបវរកញ្ញារូបនេះ បានដើរបង្ហាញឈុតតំណាងជាតិលើឆាកដ៏អស្ចារ្យនេះបានយ៉ាងល្អ ស្រស់ស្អាតទន់ភ្លន់ និង មានអំណាចខ្លាំង។




ឈុតតំណាងជាតិដ៏ល្អឯករបស់កម្ពុជា ដែលអ្នកនាង ហ្វីយ៉ាតា យកទៅដើរបង្ហាញលើឆាកអន្តរជាតិនេះ បានសម្រិតសម្រាំងយ៉ាងល្អប្រណីតមានឈ្មោះថា Golden ចាប៉ី» ដោយមុនឡើងឆាកប្រកួតនេះដែរ អ្នកនាង ហ្វីយ៉ាតា ក៏បានបង្ហោះសារដ៏មានអត្ថន័យចំពោះឈុតនេះដែរថា ៖ «នេះគឺជា ឈុតតំណាងជាតិ ដែលនាងខ្ញុំត្រៀមនឹងបង្ហាញ នៅលើឆាកអន្តរជាតិនាពេលបន្តិចទៀតនេះ ជាដំបូងកូនចៅសូមគោរពដល់វិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាសិល្បៈ “ប្រាជ្ញ ឈួន, គង់ណៃ, កែវ បុិច” និង បុព្វបុរសខ្មែរជាច្រើនរូបទៀត។ កូនចៅសុំសិទ្ធិយកចាបុីដែលមានប្រវិត្តដ៏ប្រណិត ជាបេតិកភ័ណ្ឌពិភពលោក មានកិត្តិសព្ទដ៏ប្រពៃ លើកមកបង្ហាញដល់ពិភពលោកអោយបានស្គាល់លើឆាកអន្តរជាតិ ដើម្បីរំលឹកដល់កេរ្តិ៍ដំណែលវប្បធម៌ជាតិដ៏មានតម្លៃមួយនេះ ឱ្យពិភពលោកបានចងចាំ “ចាបុីដងវែង” ខ្មែរយើងជារៀងរហូត។ ឈុតតំណាងជាតិ Golden ចាបុី ច្នៃបន្ថែមកាន់តែប្រណីត និង រក្សាទម្រង់ដើម។ មកុដយើងធ្វើឡើងដោយ ដងចាបុី / ចាបុីយើងជាចាបុីដើមទំរង់ពិតស្រោបមាស ចាបុីមាសបន្ថែមក្បាច់កាន់តែអស្ចារ្យ»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖




