រយៈពេលជាង ១ ឆ្នាំមកហើយ ដែលពិធីការិនីល្បីឈ្មោះ ម៉េង ជីមមី និង ស្វាមី នូ ជីមមី បានដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរជាលក្ខណៈគ្រួសារ ក្រោយពីរួមរស់មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ ដោយចុះអ៊ីតាស៊ីវិលតាំងពីឆ្នាំ ២០២៣។
ក្រោយចូលរោងជ័យក្លាយជាស្វាមីភរិយាពេញមុខ ជាង ១ ឆ្នាំមកនេះ ឃើញថាពិធីការិនីរូបនេះ និង ស្វាមី ក៏បានចាប់ដៃគ្នាធ្វើការរកស៊ីពង្រីកមុខជំនួញលើវិស័យអនឡាញកាន់តែកាក់កប ហើយក៏មិនទាន់ឃើញគិតគូររឿងយកទាយាទស្នងត្រកូលនៅឡើយ។
លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់ប្ដីប្រពន្ធមួយគូនេះ ខណៈតែងឃើញ អ្នកនាង ម៉េង ជីមមី និង ស្វាមី បានដឹកដៃគ្នាចាយជីវិតអភិជនដើរកម្សាន្តនៅក្រៅប្រទេសយ៉ាងផ្អែមល្ហែម ចេញពីប្រទេសមួយទៅប្រទេសមួយយ៉ាងហ៊ឺហា។
ដោយឡែក ស្របពេលមុខជំនួញនៅខ្មែរកាន់តែជោគជ័យ រីឯវិស័យសិល្បៈក៏លែងនឹកនា មួយរយៈថ្មីនេះ ក៏បានឃើញ ជីមមី កាន់ដៃស្វាមីបណ្ដូលចិត្តទៅរស់នៅលើទឹកដីអាមេរិក ខណៈអ្នកនាងតែងបង្ហាញសកម្មភាពនៅកន្លែងដើរលេងនានា និង ស្វាមីកំពុងរស់នៅយ៉ាងរីករាយ មានក្ដីសុខខ្លាំង រយៈជាង ១ ខែកន្លងទៅនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖