(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

Share This

បន្ទាប់ពីកម្មវិធីបើកបង្ហាញបេក្ខភាពជាបន្តបន្ទាប់អស់រយៈពេល ២ សប្តាហ៍កន្លងមករួច ពេលនេះការប្រកួតប្រជែងបញ្ញាយុទ្ធសាស្ត្រ និង កម្លាំងដ៏ធំបំផុត ព្រមទាំងមានតែមួយគត់នៅប្រទេសកម្ពុជា «កម្លាំងគោជល់» បានចាប់ផ្ដើមចាក់ផ្សាយឡើងវិញហើយ ដោយបេក្ខភាពទំាងអស់បានមកជួបគ្នាជាថ្មីនៅលើទីលានប្រកួតដ៏ក្តៅគគុក និង ពោរពេញទៅដោយការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។

ជាពិតណាស់ ក្រោយពីបានរកឃើញបេក្ខភាពសរុបចំនួន ៤០ នាក់ មានសមត្ថភាព អាជីពខុសៗគ្នា និង មកពីតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា កម្មវិធី «កម្លាំងគោជល់» បានបន្តធ្វើបេសកកម្មប្រកួតជម្រុះស្វែងរកបេក្ខជនពេញសិទ្ធិអស់ពី ២ សប្តាហ៍មកហើយ។ ស្របគ្នានេះ បេសកកម្មស្វែងរកបេក្ខជនពេញសិទ្ធិនៅតែបន្ត ដោយនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី «កម្លាំងគោជល់» បានវិលត្រឡប់មកវិញ ជាមួយនឹងការឈានមកដល់សប្តាហ៍ទី ៣។

នៅក្នុងសប្តាហ៍ទី ៣ នេះដែរ វិញ្ញាសារនៃការប្រកួតកម្មវិធីកម្លាំងដ៏ធំ និង ដំបូងគេនេះ បានធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគណៈកម្មការបានបង្ហាញវិញ្ញាសាប្រកួតចំនួន ៣ ផ្សេងគ្នាដើម្បីរកជើងខ្លាំងឈ្នះអាវក្លាយជាបេក្ខជនពេញសិទ្ធិ ក្នុងនោះរួមមាន វិញ្ញាសាអាហ្វង់, វិញ្ញាសាញញួរកម្លាំង និង វិញ្ញាសាគណិតវិទ្យា។

អ្វីដែលនឹកស្មានមិនដល់ វិញ្ញាគណិតវិទ្យា គឺវិញ្ញាសាមួយដែលបេក្ខភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការប្រកួតនេះ ខណៈកម្មវិធីគឺជាការប្រកួតកម្លាំង ប៉ុន្តែបែរជាមានវិញ្ញាសាគណិតវិទ្យា តម្រូវធ្វើប្រមាណវិធីទៅវិញ។ យ៉ាងណាមិញ បើទោះជាវិញ្ញាសាគណិតវិទ្យា គឺជាវិញ្ញាសារមិនបានប្រើកម្លាំងដូចនឹងវិញ្ញាសាដទៃក៏ពិតមែន ប៉ុន្តែវិញ្ញាសានេះបានបញ្ជាក់ពីការតាំងស្មារតី និង បញ្ញាយុទ្ធសាស្ត្រពីបេក្ខជន ទើបអាចទទួលបានជោគជ័យ។

គួរជម្រាបថាកម្មវិធី «កម្លាំងគោជល់» នឹងមានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០ នាទី ល្ងាច ដល់ម៉ោង ៨:០០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និង ទំព័រហ្វេសប៊ុកផ្លូវការ RedBull Power តែមួយគត់៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ពិសេសណាស់! កុមារតូចៗ និង អ្នកចូលរួម បង្ហាញស្នាមញញឹមក្នុងកម្មវិធី បុណ្យភូមិមានជើង ថ្ងៃទី ១ នៅប្រាសាទកោះកេរ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ធ្លាប់ឈរលើឆាក MU ដូចគ្នា! រៀមច្បង MUC ៣ ជំនាន់ បង្ហាញមោទកភាព ផុសសារលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងកក់ក្ដៅបំផុត

អ្នកមានប្តីចាប់អាជីពទាំងនេះ អាចគ្រាំទ្រូងស្ល-ា//ប់ ព្រោះការសិក្សាថ្មីបង្ហាញថា ពួកគេភាគច្រើនតែងលួចលាក់ទៅស៊ីនំក្រៅផ្ទះ

ករណីកម្រជួប! កែវសេរ៉ាមិចប៉ុនណាណីជាប់ក្នុងរន្ធគូ-ថ តែទ្រាំត្បៀតទុកអស់ ៣ ថ្ងៃ ចុងក្រោយឈឺខ្លាំងទ្រាំលែងបាន ទើបព្រមសារភាព

ព័ត៌មានបន្ថែម

(វីដេអូ) ពិសេសណាស់! កុមារតូចៗ និង អ្នកចូលរួម បង្ហាញស្នាមញញឹមក្នុងកម្មវិធី បុណ្យភូមិមានជើង ថ្ងៃទី ១ នៅប្រាសាទកោះកេរ

អ្នកមានប្តីចាប់អាជីពទាំងនេះ អាចគ្រាំទ្រូងស្ល-ា//ប់ ព្រោះការសិក្សាថ្មីបង្ហាញថា ពួកគេភាគច្រើនតែងលួចលាក់ទៅស៊ីនំក្រៅផ្ទះ

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ