កាលពីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ផលិតកម្មបារមី បានធ្វើឱ្យអ្នកគាំទ្រវិស័យចម្រៀង Hip Hop នៅកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈផលតិកម្មខាងលើបានរៀបចំកម្មវិធីចុះបញ្ជីសហការផ្លូវការជាមួយនឹងក្រុមហ៊ុនអន្តរជាតិដ៏ធំគឺ Empire។
ក្នុងកម្មវិធីខាងលើនេះដែរ អ្នកគាំទ្របានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ក៏ព្រោះតែការសហការនេះ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់កម្ពុជាទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ក៏ព្រោះ Empire គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំ ដែលធ្លាប់បានធ្វើការជាមួយនឹងកំពូលតារាចម្រៀងល្បីៗទូទាំងពិភពលោករួមមាន Justin Bieber, G-Dragon ,Kendrick Lamar , Snoop Dogg , Cardi Bi , T Pain និង តារាចម្រៀងរ៉េបល្បីៗជាច្រើនទៀត។
ក្នុងនោះដែរ អ្វីដែលកាន់តែមានមោទកភាពសម្រាប់វិស័យតន្ត្រី Hip Hop នៅកម្ពុជាក្រោយបានសហការនឹងក្រុមហ៊ុនខ្នាតធំខាងលើនោះ តារាចម្រៀងរ៉េប វណ្ណដា ក៏បានឱ្យដឹងថា Empire គឺជាក្រុមហ៊ុនលំដាប់ និង មានកំពូលតារាចម្រៀងរ៉េបជាច្រើនរួមការងារជាមួយ ដូច្នេះថ្ងៃខាងមុខ លោកនឹងសហការជាមួយនឹងសិល្បករល្បីៗផ្សេងទៀត។
វណ្ណដា បន្តថា៖ «លោកពិតជាមានមោទកភាពជាខ្មែរ ដែលលោកបានយកភាសា អត្តសញ្ញាណ សិល្បៈរបស់ខ្ញុំទៅបង្ហាញពិភពលោក លោកមិនចង់ឃើញខ្មែរនៅក្រោមទេ លោកចង់ឃើញខ្មែរនៅកំពូល»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖