គិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំហើយ ដែលតារាចម្រៀង Original Song លោក ណូលី បានដឹកដៃគូស្នេហ៍បណ្ដូលចិត្តរៀបចំកម្មពិធីភ្ជាប់ពាក្យ បញ្ចប់ឈ្មោះជាសង្សារក្លាយជាគូដណ្ដឹងយ៉ាងពេញទីកាលពីដើមឆ្នាំ ២០២៤ កន្លងទៅ។
ចំពោះគូដណ្ដឹងរូបស្រស់របស់តារាចម្រៀងប្រុសរូបនេះ មិនត្រឹមតែមានរូបរាងស្រស់ស្អាត នាងថែមទាំងពូកែរកស៊ីមានជំនួញផ្ទាល់ខ្លួនលើវិស័យអនឡាញយ៉ាងកាក់កបទៀតផង។
ក្រោយភ្ជាប់ពាក្យជាង ១ ឆ្នាំមកនេះ លោក ណូលី និង គូដណ្ដឹង បានចាប់ដៃគ្នារៀបចំជីវិតសម្រាប់ថ្ងៃអានាគត ដែលធ្វើការរកស៊ីកាន់កាប់មុខជំនួញជាមួយគ្នា និង បន្តស្វែងយល់ចិត្តគ្នា ខណៈអ្នកគាំទ្រក៏កំពុងរង់ចាំដំណឹងល្អរបស់អ្នកទាំងពីរផងដែរ។
តួយ៉ាងមិញថ្មីៗកន្លងទៅ គូដណ្ដឹងដ៏ស័ក្ដិសមមួយគូនេះ បានដឹកដៃគ្នាថតឈុត Pre-Wedding យ៉ាងស្រស់ស្អាត ត្រៀមសម្រាប់ថ្ងៃពិសេស ដែលនឹងរៀបចំនៅចុងឆ្នាំ ២០២៥ នេះហើយ។ លើសពីនេះ ក៏បានឃើញ លោក ណូលី និង គូដណ្ដឹង បានរៀបចំធៀបការដើរអញ្ជើញភ្ញៀវចូលរួមថ្ងៃពិសេសរបស់អ្នកទាំងពីរហើយដែរ ដោយគ្រាន់តែមិនទាន់បង្ហាញថ្ងៃខែច្បាស់លាស់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖