និយាយពីជីវិតស្នេហារបស់តារាចម្រៀងស្រី រ៉ាប៊ី និង គូស្នេហ៍ គឺលោក Nick Taylor បន្ទាប់ពីបើកចំហទំនាក់ទំនងស្នេហ៍ និង មើលចិត្តគ្នាជាង ២ ឆ្នាំ មកដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ កញ្ញា រ៉ាប៊ី ក៏ត្រូវបានគូស្នេហ៍រូបសង្ហា លុតជង្គង់ Surprise សុំរៀបការយ៉ាងរំភើបមុខអ្នកគាំទ្រជាច្រើន។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបអបអរចំពោះស្នេហារបស់កញ្ញា រ៉ាប៊ី ទៀត ក្រោយពីត្រូវបានគូស្នេហ៍ Surprise សុំរៀបការបានជាង ១ ខែ ពេលនេះ ក៏បានឃើញនាងប្រកាសដំណឹងកំណត់ថ្ងៃរៀបការហើយ ថែមទាំងបានរៀបចំធៀបការអញ្ជើញភ្ញៀវចូលរួមថ្ងៃមង្គលរបស់អ្នកទាំងពីរហើយផងដែរ។
ក្នុងនោះ តាមរយៈការបង្ហោះលើហ្វេសប៊ុកផេករបស់តារាចម្រៀងស្រី រ៉ាប៊ី បង្ហាញរូបភាពធៀបការបានឱ្យដឹងថានាង និង លោក Nick Taylor ត្រៀមចូលរោងការនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ ជាមួយគ្នានោះ រ៉ាប៊ី ក៏បានភ្ជាប់ជាមួយសាររៀបរាប់ពេញដោយក្ដីសុខថា ៖ «ម្នាក់នេះ ធ្វើឱ្យខ្ញុំស្គាល់អ្វីជាស្នេហា ជួបគ្នាថ្ងៃ 09/05/2025 ណា bye bye ភាពលីវ»៕
សូមទស្សនាវីដេអូខាងក្រោម៖