(វីដេអូ) មិត្តល្អមិនចោលគ្នា! ឱក សុគន្ធកញ្ញា និង យក់ ឋិតរដ្ឋា ធ្វើរឿងពីរផ្សេងគ្នា តែបង្ហាញការលើកទឹកចិត្តដល់ មាស សុខសោភា ជាមិត្តចាស់

Share This

ជាការពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់អ្នកនាង មាស សុខសោភា ហាក់ស្ងប់ស្ងាត់បន្តិចហើយ ខណៈតារាចម្រៀងល្បីរូបនេះ នៅតែបន្តភាពមមាញឹកក្នុងសិល្បៈដូចដើម ដោយរៀងរាល់សប្តាហ៍ អ្នកនាង មាស សុខសោភា តែងបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីតូចធំជាច្រើន។

ដោយឡែក ក្រឡេកទៅមើលអ្នកគាំទ្រ និង មិត្តភក្តិទាំងក្នុង ក្រៅសិល្បៈជាច្រើន បានបង្ហាញអារម្មណ៍ព្រួយបារម្ភ និង លើកទឹកចិត្តដល់អ្នកនាង មាស សុខសោភា ជាបន្តបន្ទាប់ដូចគ្នា។

ជាក់ស្តែង ថ្មីៗនេះ អ្នកគាំទ្រ បាន និង កំពុងចាប់អារម្មណ៍ដល់មិត្តរួមជំនាន់ក្នុងវិថីសិល្បៈរបស់អ្នកនាង មាស សុខសោភា រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង យក់ ឋិត រដ្ឋា និង កញ្ញា ញឹម ចាន់ថន បានធ្វើរឿងយ៉ាងពិសេសសម្រាប់ម្ចាស់បទ «ហត់នឿយ» រូបនេះ។

១. អ្នកនាង ឱក សុគន្ធកញ្ញា

កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង មាស សុខសោភា បានសម្តែងនៅហាងល្បីមួយក្នុងទីក្រុងភ្នំពេញ ដោយអ្នកនាងបានលើកយកចម្រៀងមួយបទមានចំណងជើងថា «ក្រោកឈរ» មកបកស្រាយ។ មុននឹងចាប់ផ្តើមច្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានរៀបរាប់ ដោយបានផ្ញើចម្រៀងមួយបទនេះ ជូនទៅមិត្តសម្លាញ់របស់អ្នកនាង។ ក្នុងនោះ បើទោះជាអ្នកនាង ឱក សុគន្ធកញ្ញា មិនបានជម្រាបថាជាអ្នកណា តែអ្នកចូលរួមទស្សនាបានជ្រាបថា គឺជាអ្នកនាង មាស សុខសោភា។

២. អ្នកនាង យក់ ឋិតរដ្ឋា និង កញ្ញា ញឹម ច័ន្ទថន

កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង មាស សុខសោភា បានបង្ហាញវត្តមានសម្តែងនៅហាងល្បីមួយកន្លែងដូចនឹងអ្នកនាង ឱក សុគន្ធកញ្ញា ដែរ ដោយនៅរាត្រីនោះ គឺមានវត្តមានរបស់អ្នកនាង យក់ ឋិតរដ្ឋា​ និង កញ្ញា ញឹម ច័ន្ទថន ទៅទស្សនាផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង យក់ ឋិតរដ្ឋា​ និង កញ្ញា ញឹម ចាន់ថន ក៏បានកាន់បាច់ផ្កាយ៉ាងធំឡើងទៅលើឆាកជូនដល់អ្នកនាង មាស សុខសោភា ទៀតផង៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ឱក សុគន្ធកញ្ញា៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ យក់ ឋិតរដ្ឋា និង កញ្ញា ញឹម ច័ន្ទថន៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជាម្ចាស់រីស៊ត និង ហាងច្រើនកន្លែង ពិធីការិនីឆ្នើម យុគ ចិន្តា ត្រូវគេហៅសេដ្ឋិនីលាក់មុខ

ព្រះអើយ! ទើបអាយុ ១៥ ឆ្នាំ ចេះខ្ចីលុយអនឡាញរាប់ពាន់ដុល្លារយកប៉ាវសង្សារ ចុងក្រោយវ័ណ្ឌ-កដល់ម៉ែឪ

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្ទីលតែងខ្លួនក្នុង MV ចម្រៀងសម័យថ្មីរបស់តារាចម្រៀង ៣ រូប ធ្វើឱ្យអ្នកគាំទ្រឃើញហើយលាន់មាត់អ៊េមខ្លាំង

អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗអាចគ្រោះថ្នាក់ដល់ជីវិត

ព័ត៌មានបន្ថែម

ជាម្ចាស់រីស៊ត និង ហាងច្រើនកន្លែង ពិធីការិនីឆ្នើម យុគ ចិន្តា ត្រូវគេហៅសេដ្ឋិនីលាក់មុខ

ស្ទីលតែងខ្លួនក្នុង MV ចម្រៀងសម័យថ្មីរបស់តារាចម្រៀង ៣ រូប ធ្វើឱ្យអ្នកគាំទ្រឃើញហើយលាន់មាត់អ៊េមខ្លាំង

សង្ហាហើយរៀនក៏ពូកែ កូនប្រុសច្បង ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា ក៏នៅមានដុងសិល្បៈកាត់តាមឪពុកម្ដាយទៀត

ចូលវ័យ ៤០ ផ្លាយហើយ អ៊ឹម ជីវ៉ា មិនខ្វល់ខ្វាយរឿងជីវិតគូនឹងគេសោះ នៅតែរក្សាភាព Single យ៉ាងរំភើយ

នារីខ្លាំង! ស្ងាត់ពីសិល្បៈ ប៊ីរីយ៉ា មើលថែបានទាំងគ្រួសារ មុខជំនួញ ឯសម្រស់អាយុក្បែរ ៤០ ឆ្នាំហើយនៅខ្ចីល្វក់

មេធីម Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

មិនលាក់បាំង! អ្នកផលិតមាតិកា ២ រូប ក្លាហានបង្ហាញគូស្នេហ៍ភេទដូចគ្នា មួយគូៗស្រឡាញ់គ្នាគួរឱ្យច្រណែន

៣ ឈុតពី ល្អហួស តែងខ្លួនជំនាន់មុនតាមតារាចម្រៀង ទូច ស៊ុននិច សមសួមស្រស់ស្អាតប្លែក

ស្វែងរកព័ត៌មាន​ ឬវីដេអូ