ចំពោះស្រីស្អាត នីយុន មហាជនភាគច្រើនបានស្គាល់ហើយថា នាងមិនត្រឹមតែជាតារាម៉ូឌែល និង ជាតារាសម្ដែងស្រីមានសម្រស់ស្រស់ស្អាតមួយរូបទេ តែនាងក៏ជាអ្នកបង្កើតមាតិកាវីដេអូលើបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព ថតបង្ហាញទាក់ទងនឹងកន្លែងថតរូបស្អាតៗនៃតំបន់ទេសចរណ៍ក្នុងស្រុកផងដែរ។



លើសពីនេះ កញ្ញា នីយុន ក៏ទទួលបានចាប់អារម្មណ៍គាំទ្រខ្លាំងលើរូបភាព ក៏ដូចជាវីដេអូខ្លីៗនៃភាពផ្អែមល្ហែមរបស់នាង និង គូដណ្ដឹង ដែលតែងថតបង្ហាញនៅកន្លែងថ្មីៗស្អាតៗ ធ្វើឱ្យអ្នកគាំទ្រភាគច្រើនយកទៅចែករំលែកលើហ្វេសប៊ុកចង់បានជីវិតស្នេហាដូចនាង។



បើនិយាយដល់រឿងរ៉ាវស្នេហារបស់កញ្ញា នីយុន ត្រូវបានដឹងថានាង និង គូដណ្ដឹងរូបសង្ហា បានភ្ជាប់ពាក្យនឹងគ្នារយៈពេលជិត ២ ឆ្នាំហើយកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ ព្រមទាំងបានស្រឡាញ់មើលចិត្តគ្នា និង សាងចំណងស្នេហ៍ដ៏ផ្អែមល្ហែម គិតមកដល់ពេលនេះជាង ៨ ឆ្នាំហើយដែរ។

ដោយឡែក ក្រោយពីភ្ជាប់ពាក្យ និង បន្តមើលចិត្តគ្នាជិត ២ ឆ្នាំ មកដល់ថ្មីៗនេះ ក៏បានឃើញតារាស្រី នីយុន និង គូដណ្ដឹង បានដឹកដៃគ្នាទៅថត Pre-Wedding នៅលើទឹកដីខេត្តសៀមរាបយ៉ាងស្រស់ស្អាតស្រស់សង្ហា ត្រៀមសម្រាប់ថ្ងៃពិសេសអាចនឹងរៀបចំឡើងឆាប់ៗផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖








