នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះវីដេអូជាមួយសារឱ្យបានដឹងថា ទាហានថៃបានប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋមួយចំនួនរងរបួសនៅភូមិព្រៃចាន់។

បើតាមប្រភពពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅមុននេះបន្ដិចឱ្យដឹងថា នាវេលាម៉ោងជិត ៤ រសៀល ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋកម្ពុជាចំនួន ៥ នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ១
សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ២
