កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទៅនេះ កម្មវិធីប្រកួតបវកញ្ញា Miss Universe ឆ្នាំ ២០២៥ បានចាប់ផ្តើមឈានដល់ការប្រកួតបឋម។ យ៉ាងណាមិញ ខណៈកំពុងប្រកួតស្រាប់តែមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយបវរកញ្ញាតំណាងឱ្យប្រទេស Jamaica គឺនាង Gabrielle Henry បានដើរធ្លាក់ពីលើឆាកមួយជំហរខ្លួន បណ្តាលឱ្យរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្រ្គោះភ្លាមៗ។

តាមព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Miss Universe បានកំពុងដំណើរការប្រកួតវគ្គបឋម ដោយបវកញ្ញាបានដើរបង្ហាញសមត្ថភាពក្នុងឈុតរាត្រីសមោសរ។ ក្នុងនោះដែរ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលគឺបវរកញ្ញាប្រទេស Jamaica បានដើរធ្លាក់ពីលើឆាកមួយជំហរខ្លួនធ្វើក្រុមការងារភ័យស្លន់ស្លោរ និង បានមកជួយយកនាងដាក់លើគ្រែរុញយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។

យ៉ាងណាមិញ លោក Raul Rocha បានឱ្យដឹងថា ជាសំណាងល្អនាងមិនមានការបាក់បែកឆ្អឹងណាមួយនោះទេ តែគ្រូពេទ្យនឹងនៅតែបន្តតាមដានសុខភាពនាងតទៅទៀត ហើយគេក៏មិនទាន់ប្រាកដដែរថានាងនឹងអាចបន្តការប្រកួតបានទៀតឬយ៉ាងណា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

