នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ពិធីបូជាសពរបស់លោក អ៊ុន សិទ្ធា នឹងត្រូវបានរៀបចំឡើងហើយ នៅឯវត្តពោធិសត្ថារាម (វត្តពោធិ៍ចិនតុង) ហើយព្រឹកនេះ ក៏ជាថ្ងៃចុងក្រោយ ដែលមហាជនអ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសាររបស់លោក អ៊ុន សិទ្ធា បានឃើញមុខលោកជាលើកចុងក្រោយ មុននឹងរូបកាយត្រូវបានរលត់រសាត់ទៅតាមផ្សែង។

យ៉ាងណាមិញ ក្រឡេកទៅមើល លោក សឿន វីតា ដែលត្រូវបានដឹងថា ជាមិត្តស្និទ្ធស្នាលរបស់លោក អ៊ុន សិទ្ធា បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៃការបាត់បង់មិត្តសម្លាញ់ ជាពិសេសនោះ គឺជាបុគ្គល ដែលតែងតែជួយលោក ពេលលោកលំបាកកន្លងមក។ ក្នុងនោះ ដើម្បីជាការតបស្នងគុណដ៏ធំធេងរបស់លោក អ៊ុន សិទ្ធា ដែលបានជួយលោកគ្រប់ពេល នៅពេលលោកមានបញ្ហានោះ លោក សឿន វីតា បានកោរសក់ ដើម្បីបួសមុខភ្លើងជូនមិត្តសម្លាញ់ចុងក្រោយផងដែរ។

ជាក់ស្តែង នៅព្រឹកនេះមុនវេលាដង្ហែសពទៅបូជានោះដែរ លោក សឿន វីតា បានបំពេញសន្យា ដោយលោកបានគ្រងស្បង់ចីពរ និង ត្រៀមជូនដំណើរ លោក អ៊ុន សិទ្ធា ជាមិត្តសម្លាញ់ទៅឋានបរមសុខ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




