(វីដេអូ) ពេលវេលាខ្លីមែន តែ ឈុំ ចាន់ដារ៉ា ដើរបង្ហាញឈុតតំណាងជាតិ «របាំផ្កាមាសផ្កាប្រាក់» លើឆាកអន្តរជាតិទន់ភ្លន់ស្រស់ស្អាតណាស់

Share This

មុនឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ១ ថ្ងៃ ពោលគឺនៅល្ងាចថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Supranational 2025 ក៏បានរៀបចំប្រកួតវគ្គបង្ហាញឈុតតំណាងជាតិ ដែលជាវគ្គប្រកួតដ៏សំខាន់សម្រាប់ការបង្អួតសម្រស់របស់បវរកញ្ញាតំណាងប្រទេសនីមួយៗ ក៏ដូចជាឈុតតំណាងជាតិដែលរចនាយ៉ាងល្អឯកប្រចាំប្រទេសរបស់ខ្លួនលើឆាកដ៏ធំអស្ចារ្យនៃកម្មវិធីនេះ។

តាមរយៈវីដេអូផ្សាយផ្ទាល់ក្នុងវគ្គបង្ហាញឈុតតំណាងជាតិនេះដែរ ឃើញថាបវរកញ្ញាតំណាងកម្ពុជាយើង កញ្ញា ឈុំ ចាន់ដារ៉ា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និង មានមោទកភាពជាខ្លាំងចំពោះរូបនាង ដែលដើរបង្ហាញឈុតតំណាងជាតិលើឆាកដ៏អស្ចារ្យនេះបានយ៉ាងល្អ ទន់ភ្លន់ស្រស់ស្អាត និង លេចធ្លោខ្លាំង។

ឈុតតំណាងជាតិដ៏ប្រណីតដែលបវរកញ្ញា ឈុំ ចាន់ដារ៉ា ដើរបង្ហាញលើឆាកដ៏អស្ចារ្យនេះ មានឈ្មោះថា «របាំផ្កាមាសផ្កាប្រាក់» និង អត្ថន័យថា ៖ «របាំនេះស្តែងពីទេពនិករហត្តកាន់ផ្កាមាសផ្កាប្រាក់រេរាំអឺងកង ជាមង្គលសួស្តី។ របាំផ្កាមាសផ្កាប្រាក់ នេះនិយមសម្តែងនាពាលាធំៗនៃព្រះរាជពិធីគ្រងបរមសិរីរាជ្យសម្បត្តិ ព្រះរាជពិធីចំរើនព្រះជន្ម ហ្លួងម្ចាស់ផែនដី ឬសម្តែងដើម្បីបើករោង ជាការបួងសួងជាដើម មានតតាំងពីរាជ្យផែនដីព្រះករុណានរោត្ដមមកម្ល៉េះ។ របាំនេះតាមឃើញក្នុងឯកសារកុនរបស់របាំ ត្រង់ព្រះករុណាព្រះស៊ីសុវត្ថិទ្រង់ប្រពាន (ពពាន) ព្រះមហានគរធំ ឃើញមានក្រុមល្ខោនហ្លួងរាំរបាំផ្កាមាសផ្កាប្រាក់មានតួរនាងរាំផងដែរ។ គ្រឿងប្រដាប់យោងតាមសម័យកណ្តាលអមនឹងបច្ចុប្បន្នដកស្រង់តាមលំនាំវង់ល្ខោនព្រះករុណានៃព្រះរាជាណាចក្រកម្ពុជា ដោយតួរឈុតទាំងមួយបង្ហាញពីតួរធំទាំងពីររួមមាន នាងនឹងនាយរោង ដែលជាតួនៃរបាំផ្ទាល់»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ