មកដល់ពេលនេះ បងប្អូនមហាជនកម្ពុជា ក៏ដូចជាអ្នកក្នុងសិល្បៈនៅតែបន្តរួបរួមគ្នាក្នុងការបង្ហាញស្មាតីស្នេហាជាតិតាមរយៈសកម្មភាពផ្សេងៗ ដើម្បីរកនូវយុត្តិធម៌ សន្តិភាព និង ភាពស្អាតស្អំប្រទេសជាតិឡើងវិញ។
តាមរយៈសកម្មភាពផ្សេងៗនៃការរួបរួមការពារប្រទេសជាតិនេះដែរ ក្រឡេកមើលបងប្អូនអ្នកខេត្តសៀមរាបវិញ ដែលកំពុងឃើញមានសកម្មភាពបងប្អូនអ្នកសៀមរាបជាច្រើន រួមជាមួយតារាចម្រៀងស្រី ពេជ្រ សូលីកា ព្រមទាំងអ្នកជំនួញអនឡាញល្បីៗ បានដឹកនាំធ្វើដំណើរថ្មើរជើងសន្តិភាពចំនួន ២ ទីតាំង តាមដងផ្លូវលើទឹកដីអង្គរ។
នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះដែរ អ្នកនាង ពេជ្រ សូលីកា និង អ្នកជំនួញអនឡាញល្បីៗ ក៏បានបន្តសកម្មភាពដំណើរថ្មើរជើងសន្តិភាពតាមទីតាំងប្រាសាទអង្គរវត្ត ដែលបានបង្ហាញការគោរពអរគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា និង គោរពដឹកគុណដល់បងប្អូនកងទ័ពជួរមុខ ដែលបានលះបង់ និង ពលីជីវិតដើម្បីជាតិមាតុភូមិ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖