ក្នុងសន្និសីទសារព័ត៌មានដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឡើងនៅល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រៅពីបង្ហាញការចូលរួមរំលែកទុក្ខ និង គោរពដឹងគុណដល់វីរកងទ័ពដែលបានពលីក្នុងសមរភូមិជម្លោះកម្ពុជា-ថៃ បវរកញ្ញារូបនេះក៏បាននិយាយជុំវិញរឿងរ៉ាវ ការផ្ទុះមតិវែកញែកមិនពេញចិត្តលើរូបនាង និង រឿងប្រកួតបវរកញ្ញាផងដែរ។
ក្នុងនោះដែរ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាននិយាយរៀបរាប់ជុំវិញរឿងប្រកួតបវរកញ្ញា ដោយក្នុងនាមជាបេក្ខភាពប្រកួត Miss Universe Cambodia 2025 មួយរូប នាងបានបញ្ជាក់ថានឹងបន្តប្រកួតរហូតដល់ចប់ ប៉ុន្តែនាងធ្វើការប្រកាសពហិកាទុកជាមុន ទោះបីជាប់មកុដ MUC 2025 នេះ នាងក៏មិនទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសថៃ ឬចូលរួមកម្មវិធីផ្សេងៗលើទឹកដីដែលឈ្លានពានប្រទេសកម្ពុជានេះទៀតឡើយ។
លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាននិយាយសុំទោសទាំងទឹកភ្នែក ទៅកាន់បងប្អូនមហាជនកម្ពុជាចំពោះរឿងរ៉ាវដែលធ្វើឱ្យមហាជនមិនសប្បាយចិត្តដោយសាររូបនាង ជុំវិញរឿងឈ្មោះតំណែង និង រូបភាព MGI 2022 ដែលនាងមិនបានលុបឱ្យទាន់ពេលវេលាតាមការស្នើសុំរបស់អ្នកគាំទ្រ ប៉ុន្តែនាងក៏អរគុណដល់បងប្អូនដែលបានដាស់តឿន ទោះបីជាមានពាក្យពេចន៍ជេរស្ដីថាឱ្យនាង ក៏នាងអរគុណដោយយល់ពីទឹកចិត្តមហាជន គ្រាន់តែចង់ឱ្យនាងល្អស្រឡាញ់ប្រទេសជាតិប៉ុណ្ណោះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖