នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ លើហ្វេសប៊ុករបស់បវរកញ្ញាដ៏មានឥទ្ធិពល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះប្រកាសប្រាប់មហាជនអ្នកគាំទ្ររបស់ខ្លួន ពីការធ្វើសន្និសីទសារព័ត៌មាននិយាយជុំវិញរឿងសំខាន់មួយ។
តាមរយៈការធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃដដែលនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឱ្យដឹងថានាងរៀបចំឡើង គឺក្នុងគោលបំណងដើម្បីចូលរួមរំលែកទុក្ខ និង ដឹងគុណវីរកងទ័ពដែលបានពលីក្នុងសមរភូមិ ក៏ដូចជាស្វែករកជំនួយដើម្បីជួយបន្តដល់បងប្អូនភៀសសឹកតាមតំបន់ផ្សេងៗ ដែលប្រើសំឡេងរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ។
ក្នុងនោះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាននិយាយរៀបរាប់ជុំវិញរឿងប្រកួតបវរកញ្ញាដែរ ដោយក្នុងនាមជាបេក្ខភាពប្រកួត Miss Universe Cambodia 2025 មួយរូប នាងបញ្ជាក់ថានឹងបន្តប្រកួតរហូតដល់ចប់ ប៉ុន្តែនាងក៏បានប្រកាសពហិកា ទោះជាប់មកុដ MUC 2025 នេះ នាងមិនទៅប្រកួតទៅប្រទេសថៃ ដែលជាប្រទេសឈ្លានពានទឹកដីកម្ពុជាជាដាច់ខាត៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖