ពិតជាស្តែងៗ ខ្យល់ភ្លៀងមួយមេបានធ្វើឱ្យរោងការ ដែលមិនទាន់បានចាប់ផ្តើមពិធីស្រួលបួលផង ត្រូវបោកបក់ដួលរលំខ្ទេច ខណៈមនុស្សក្នុងរោង ភ័យរត់ចែកជើងគ្នាសឹងមិនទាន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នៅឯខេត្តប៉ៃលិន។
បើតាមគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ និយម ភ្លេងខ្មែរស្រុកសាលាក្រៅប៉ៃលិន ដែលជាអ្នកថតបានហេតុការណ៍ផ្ទាល់ និង បង្ហោះនៅលើបណ្តាញសង្គម បានសរសេរបញ្ជាក់នៅលើវីដេអូថា ៖ «មួយរោងនេះបាក់ខ្ទេចបងប្អូនអើយ អាណិតម្ចាស់ការ និង ខាងបងចុងភៅណាស់ ១៦-០៣-២៥ ភូមិសំបូរ ស្រុកសាលាក្រៅ ប៉ៃលិន»។
ក្រោយបង្ហោះវីដេអូនេះ មហាជនជាច្រើនបាននាំគ្នាចែកចាយ និង ចូលទៅខមមិនហូរហែ ដោយម្នាក់ៗសុទ្ធតែអាណិតម្ចាស់ដើមការ និង ចុងភៅគ្រប់គ្នា ខណៈបានឃើញហេតុការណ៍នេះបានកើតឡើង៕