មហាជននិយមតាមដាន ការប្រកួត Miss Supranational Cambodia 2025 និង Mister Supranational Cambodia 2025 កំពុងចាប់ក្រសែភ្នែកនឹង បេក្ខនារី កញ្ញា អេនណា រ៉ូន និង បេក្ខជន លោក ចាន់ គឹមសិទ្ធ ហាក់បង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំង។
ក្នុងនោះ មហាជនបានចាប់អារម្មណ៍នឹងវីដេអូខ្លីៗ ដែលបានបង្ហោះឡើងលើគណនីហ្វេសប៊ុក កញ្ញា អេនណា រ៉ូស និង លោក ចាន់ គឹមសិទ្ធ Mister Supranational Cambodia 2025 មើលទៅស្និទ្ធប្លែកខ្លាំងជាងបេក្ខជនដទៃទៀត ខណៈមិនថានៅទីណា កញ្ញា អេនណា រ៉ូស និង លោក ចាន់ គឹមសិទ្ធ នៅក្បែរគ្នាជានិច្ច។
ម្យ៉ាងវិញទៀត អ្វីដែលកាន់តែសង្ស័យថា បេក្ខភាព Miss Supranational Cambodia 2025 កញ្ញា អេនណា រ៉ូស និង បេក្ខភាព Mister Supranational Cambodia 2025 លោក ចាន់ គឹមសិទ្ធ អាចនឹងមានទំនាក់ទំនងលើលពីមិត្តភាពនោះ ក៏ព្រោះកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ ខាងស្រីបាន surprise ថ្ងៃកំណើតខាងប្រុស និង សរសេរ caption ភ្ជាប់នឹង ពាក្យ «LOVE» យ៉ាងច្បាស់ៗ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖