បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១ ឆ្នាំ មកហើយ ដែលអតីតសមាជិកក្រុម D-Man លោក សុខ សម្បត្តិ បានប្រកាសចាកចេញពីក្រុមមកធ្វើជាសិល្បករទោល។ ក្នុងនោះ ការចាកចេញពីក្រុមនេះដែរ លោក សុខ សម្បត្តិ បានបន្តដំណើរជាសិល្បករទោល និង ផ្តោតសំខាន់បន្ថែមក្នុងដំណើរក្នុងនាមជា Solo Artist។

ជាការពិតណាស់ ក្រោយពីបានក្លាយទៅជាសិល្បករទោលហើយនោះ អ្នកគាំទ្របានសង្កេតឃើញលោក សុខ សម្បតិ្ត កាន់តែបញ្ចេញស្នាដៃក្នុងការផលិតចម្រៀងជាបន្តបន្ទាប់ ដោយទេពកោសល្យដ៏ពិសេសរបស់លោកនោះ គឺការផលិតតន្ត្រី ដែលបានដាក់បញ្ជូលសំឡេងផ្សេងៗគ្នាច្រើន។ លើសពីនោះ លោកបានបង្ហាញការនិពន្ធ និង សំឡេងដ៏ពីរោះក្នុងចម្រៀងនោះកាន់តែទាក់ទាញ។

ថ្មីៗនេះលោក សុខ សម្បត្តិ បានបង្ហាញនូវសកម្មភាពនៃការផលិតចម្រៀងថ្មីមួយបទទៀតហើយ ដើម្បីអបអរសាទរ និង បង្ហាញពីអាកាសយាន្តដ្ឋានថ្មី ព្រមទាំងទេសចរណ៍របស់កម្ពុជា។ ក្នុងនោះ ចម្រៀងមួយបទនេះ គឺមានបកស្រាយរួមគ្នានឹងតារាចម្រៀងរ៉េប All3rgy ផងដែរ។

អ្វីដែលកាន់តែទាក់ទាញ បទថ្មី «ដែនដីនៃក្តីសង្ឃឹម» ដែលលោក សម្បត្តិ និង លោក All3rgy បានច្រៀងនេះដែរ បានដាក់បញ្ជូលបន្ថែមនូវសំឡេងតារាប្រុសស្រី និង ពិធិការិនីជាច្រើនរូប ដោយក្នុងនោះរួមមាន អ្នកនាង ឱក សុគន្ធកញ្ញា ផងដែរ។ លើសពីនោះ គឺការដាក់បញ្ជូលនូវភ្លេងបុរាណខ្មែរថែមទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖



