និយាយពីអ្នកបង្កើតមាតិកាហ្វេសប៊ុកជនជាតិកូរ៉េដ៏ល្បីឈ្មោះ នារីកូរ៉េ តែងឆក់ការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរលើបណ្ដាញសង្គមជាមួយនឹងការបង្ហោះផ្សេងៗលើហ្វេសប៊ុកផេករបស់នាង ទាក់ទងនឹងទឹកដីកម្ពុជាបង្ហាញពីទំហំចិត្ត និង ក្ដីស្រឡាញ់ចំពោះភាសា វប្បធម៌ ប្រវត្តិសាស្រ្តរបស់កម្ពុជាគួរឱ្យសរសើរ។
រាល់ការបង្ហោះរបស់អ្នកបង្កើតមាតិកាជនជាតិកូរ៉េរូបនេះ បានធ្វើឱ្យមហាជនខ្មែរចែករំលែកដោយក្ដីពេញចិត្ត និង សរសើរខ្លាំងចំពោះនាង ដែលក្នុងនាមជាជនបរទេសមួយរូបមានទឹកចិត្តស្រឡាញ់ និង តែងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ជាក់ស្ដែង ស្របពេលកម្ពុជារងការឈ្លានពានពីថៃកន្លងមក ឃើញថាអ្នកផលិតមាតិកាវីដេអូរូបនេះ ក៏បានរួមចំណែកយ៉ាងសកម្មជាជំនួយដល់ប្រជាជនកម្ពុជា ទាំងសកម្មភាពសប្បុរធម៌ផ្សេងៗ និង ការជួយផ្សព្វផ្សាយបង្ហាញការពិតនៃកម្ពុជា តាមរយៈវីដេអូនិយាយជាភាសាកូរ៉េ និង អង់គ្លេស ទៅកាន់ពិភពលោកជាបន្តបន្ទាប់។
មកដល់ថ្មីៗកន្លងទៅនេះ ក្រោយឃើញកម្ពុជានៅតែរងការបំពានឈ្លានពានទឹកដី ព្រមទាំងមានព័ត៌មានបំភ្លៃការពិតពីកម្ពុជាច្រើន ក៏បានឃើញហ្វេសប៊ុករបស់អ្នកផលិតមាតិកាវីដេអូជនជាតិកូរ៉េល្បីឈ្មោះរូបនេះ បានចេញវីដេអូជាថ្មីម្ដងទៀតនិយាយពីកម្ពុជា ដោយក្នុងនាមអ្នករស់នៅលើទឹកដីកម្ពុជា ស្រឡាញ់កម្ពុជា នាងពិតជាស្អប់អ្នកធ្វើបាបប្រទេសកម្ពុជា ព្រមទាំងសូមកុំឱ្យមានអំពើអាក្រក់កើតឡើងមកលើកម្ពុជាទៀតផងដែរ។
ក្នុងនោះ នារីកូរ៉េ ក៏បានសរសេរសារភ្ជាប់ជាមួយវីដេអូទៀតថា ៖ «សួស្ដីបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំបានរស់នៅយ៉ាងសុខសប្បាយនៅប្រទេសខ្មែរ នាងខ្ញុំជាមនុស្សម្នាក់ដែលស្អប់អ្នកដែលបានធ្វើទង្វើអាក្រក់មកលើទឹកដីខ្មែរ ខ្ញុំសង្ឃឹមថានឹងមានព័ត៌មានល្អៗច្រើនជាងនេះទៀតអំពីប្រទេសខ្មែរ»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖