(វីដេអូ) ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញសង្វៀនប្រដាល់មួយរបស់ប្រទេសថៃ មានរំលេចរូបយ័ន្តអក្សរខ្មែរច្បាស់ៗនៅលើ LED សង្វៀន

Share This

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង TikTok ក្នុងប្រទេសកម្ពុជា បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញមានការបង្ហោះចែករំលែកនូវរូបយ័ន្តមានតួអក្សរខ្មែរលេចវត្តមាននៅក្នុងកម្មវិធីប្រដាល់មួយរបស់ប្រទេសថៃ។

ពិតណាស់ កម្មវិធីសង្វៀនប្រដាល់នោះត្រូវបានគេដឹងថាមានឈ្មោះ RWS presents RAJADAMNERN 80 ដែលបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នៅកីឡដ្ឋាន Rajadamnern Boxing Stadium ប្រទេសថៃ។ សង្វៀនប្រដាល់នោះត្រូវបានគេចាត់ទុកជាសង្វៀនដ៏ធំ​ប្រចាំ​ឆ្នាំ ​ក្នុង​ឱកាស​ឈាន​ចូល​ឆ្នាំ​ទី ៨០ នៃ​សង្វៀន​ប្រដាល់​រាជ​ដំណាក់ ដោយមានការប្រមូលផ្តុំអ្នកប្រដាល់ជួរមុខជាច្រើនរូបមកពីមជ្ឈដ្ឋានក្នុងប្រទេសថៃ និង អន្តរជាតិ ប្រកួតគ្នានៅកីឡដ្ឋាន Rajadamnern Boxing Stadium។

យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺនៅពីលើសង្វៀនប្រដាល់នោះ គេឃើញមានរូបយ័ន្តក្បាល ៨ ផុសលេចចេញលើផ្ទាំង LED ដ៏ធំ និង កាន់តែភ្ញាក់ផ្អើលខ្លាំងទៀតនោះ គឺរូបយ័ន្តពោរពេញដោយតួអក្សរខ្មែរបុរាណច្បាស់ៗ ដែលអាចសម្គាល់បានថាជាយ័ន្តខ្មែរ។

បើងាកទៅកាន់ទំព័រហ្វេសប៊ុកផេក បុរាណាចារ្យ ក៏បានចែករំលែកពីសង្វៀនប្រដាល់នោះដែរកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយថែមទាំងបានភ្ជាប់ជាមួយសារខ្លីថា ៖ «រាប់រយឆ្នាំមកហើយ អក្សរខ្មែរនៅតែមានឥទ្ធិពលក្នុងសង្គមជាតិថៃ»។ ស្របគ្នានោះ ទំព័រហ្វេសប៊ុកផេក បុរាណាចារ្យ ក៏បានបញ្ជាក់ពីរូបភាពថាជាខួប ៨០ ឆ្នាំ សង្វៀនប្រដាល់លុម្ពិនីដ៏ល្បីល្បាញ នៅប្រទេសថៃថែមទៀតផង៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ