ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនីជាច្រើន បានចែករំលែកនូវវីដេអូរបស់តារាចម្រៀងមួយរូប គឺលោក Ah Por ក្នុងសិល្បៈឈ្មោះ Taa Zvet ដែលបានសម្តែងក្នុងកម្មវិធីសង្ក្រាន្តរបស់វិទ្យាល័យមួយ។
ក្នុងនោះដែរ វីដេអូ កំពុងត្រូវបានអ្នកសិល្បៈ និង អ្នកគាំទ្រមួយចំនួនមានការប្រតិកម្មនោះ ខណៈលោក Ah Por កំពុងច្រៀងនៅលើឆាកសុខៗ តែត្រូវបានលោកគ្រូម្នាក់ បានលើកមេក្រូមកនិយាយឱ្យបញ្ចប់ការសម្តែងភ្លាមៗ។
តាមរយៈវីដេអូនោះដែរ លោកគ្រូរូបនោះ បាននិយាយថា៖ «អធ្យាស្រ័យប្អូន បទសេដម៉េសប្អូន ឈប់ច្រៀងសិនទៅប្អូន ដាក់បទញាក់រាំទាំងអស់គ្នា អ្នកចម្រៀងមកពីណាហ្នឹងច្រៀងមក មកច្រៀងពេលហ្នឹង ជួយដាក់បទញាក់ ម៉ោង ៥ ខ្ញុំបិទហើយ»។ ក្រោយពីវីដេអូនោះ បានចែករំលែកហើយនោះ មហាជនជាច្រើន ក៏បានបញ្ចេញមតិវែកញែកជាបន្តបន្ទាប់ផងដែរ។
លើសពីនោះ ម្ចាស់សាមីខ្លួន គឺលោក Ah Por ក៏បានចេញមកបង្ហោះសាររៀបរាប់ថា៖ «អរគុណ លោកគ្រូនាយកសាលា និង អ្នករៀបចំកម្មវិធី ក៏ដូចជាមានប្អូនៗ ដែលស្រឡាញ់ និង ជាហ្វេនខ្ញុំបាទទទួលយ៉ាងកក់ក្ដៅ។ បញ្ជាក់: រឿងកើតជារឿងបុគ្គលតែម្នាក់ អសីលធម៌បង្កឱ្យខូចកិត្តិយស និង ជាក្ដីអាម៉ាស់ដល់ខ្ញុំបាទ វិ.ប.ស /សូមអរគុណ!»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖