ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែក និង វែកញែកយ៉ាងក្ដៅគគុក លើវីដេអូមួយរបស់តារា TikTok ឈ្មោះ កាកា កាតឿ ដែលបានថតវីដេអូ Prank ចំពោះក្មេងស្រីអ្នកលក់សណ្ដែកដីម្នាក់។
ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះមតិវែកញែក ដោយបង្ហាញការមិនពេញចិត្តខ្លាំង ព្រោះតែឃើញសកម្មភាពរបស់តារា TikTok រូបនេះ បានថត Prank ក្មេងស្រីអ្នកលក់សណ្ដែកដីរូបនោះ ដោយមានចេតនាចាក់ដណ្ដែកដីរបស់ក្មេងស្រីនោះចោល រួចក៏ប្រាប់នាងថាជាការ Prank លេង និង បានយកលុយចំនួន ១០ ម៉ឺនឱ្យនាងវិញ ដែលទង្វើនេះ ធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំងពីសំណាក់មហាជន។
ក្រឡេកមើលការចែករំលែកពីមហាជនអ្នកលេងបណ្ដាញសង្គមវិញ កំពុងផ្ទុះមតិប្រតិកម្មខ្លាំងចំពោះសកម្មភាពរបស់តារា TikTok កាកា កាតឿ ក្នុងវីដេអូមួយនេះ ដែលមតិភាគច្រើនបានលើកឡើងថាទង្វើនេះ មិនសមរម្យអាចចាត់ទុកជាការមើលងាយដល់អ្នកដទៃ៕
សូមទស្សនាវីដេអូខាងក្រោម៖