នៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ បវកញ្ញា ប៊ី សុធារី បានចេញវីដេអូប្រមាណជាង ៣ នាទី បង្ហាញពីឆន្ទៈក្នុងនាមជាកូនខ្មែរ ក្នុងការបន្តពហិកាមិនប្រើប្រាស់ផលិតផលប្រទេសថៃ បើទោះ ព្រឹត្តិការណ៍ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ប្រទេសថៃបានបញ្ចប់រួចរាល់។

ក្នុងវីដេអូនោះដែរ កញ្ញា ប៊ី សុធារី បានឱ្យដឹងថា នាងចេញមកមិនមែនជាការញុះញង់នោះឡើយ ប៉ុន្តែក្នុងនាមជាកូនខ្មែរមួយរូប និង ជាមនុស្សម្នាក់ ដែលមានឆន្ទៈស្រឡាញ់ប្រទេសជាតិ។

កញ្ញា ប៊ី សុធារី បានបន្ថែមថា នាងនឹងបន្តពហិកាសព្វគ្រប់បែបយ៉ាង មិនថាការប្រើប្រាស់ ឬ ការផ្សព្វផ្សាយនោះឡើយ ពីព្រោះនាងនៅតែចងចាំនូវទង្វើ ដែលប្រទេសថៃបានធ្វើដាក់ប្រទេសកម្ពុជា៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




