ទាក់ទងនឹងដំណើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើមូលនិធិសប្បុរសធម៌ និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ គឺនាងបានសម្រេចដល់គោលដៅហើយ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប និង បន្តធ្វើដំណើរកម្សាន្តជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗនៅទីនោះថែមទៀត។
ជាមួយនឹងដំណើរដើរទៅដល់គោលដៅនៃទឹកដីអង្គរ កុយ អេនណា ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូនអ្នកខេត្តសៀមរាប ព្រមទាំងមហាជនលើបណ្ដាញសង្គមបង្ហាញការអបអរដោយក្ដីស្ងប់ស្ងែង និង មោទកភាពខ្លាំងចំពោះរូបនាងផងដែរ។
យ៉ាងណាមិញ ក្រោយបញ្ចប់បេសកកម្មត្រឡប់ពីដើរថ្មើរជើងដើម្បីធ្វើសប្បុរធម៍វិញ ថ្មីៗនេះ ក៏បានឃើញបវរកញ្ញា កុយ អេនណា វិលមកបំពេញការងារសិល្បៈ និង វិស័យម៉ូដធម្មតាវិញ ដែលកំពុងក្ដោបបានទីផ្សារការងារយ៉ាងមមាញឹក។
លើសពីនេះ បវរកញ្ញា កុយ អេនណា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើជីវិតឯកជនដែរ ខណៈបានឃើញនាងបង្ហាញក្ដីស្រមៃនៃជីវិតឯកជនរបស់ខ្លួន ដែលសំងំសាងសង់ផ្ទះដ៏ធំប្រណីតមួយរួចរាល់ និង ត្រៀមរៀបចំចូលរស់នៅផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖