ពិតណាស់ ក្រោយពីបានពាក់ម៉ាសបិទបាំងច្រមុះប៉ុន្មានឆ្នាំ ថ្មីៗនេះ បេនីយ៉ាំង បានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក បន្ទាប់ពីបានឃើញនាងបង្ហាញភាពជឿជាក់ជាថ្មីលើទម្រង់មុខត្រង់ច្រមុះ ដែលថតវីដេអូបង្ហោះពីសម្រស់ថ្មី បន្ទាប់ពីវះកាត់រុំបង់ច្រមុះម្ដងទៀត ប៉ុន្តែលើកនេះមើលទៅទម្រង់មុខរបស់នាង កាន់តែស្រស់ស្អាតមួយបែប។
លើសពីនេះ បន្ទាប់ពីវះកាត់ជោគជ័យបានទម្រង់ច្រមុះស្អាតវិញនេះដែរ អតីតតារាស្រី បេនីយ៉ាំង ទទួលបានការសរសើរខ្លាំងពីបណ្ដាអ្នកគាំទ្រ និង មិត្តអ្នកសិល្បៈជាច្រើន ជាពិសេសរូបនាងផ្ទាល់បង្ហាញក្ដីរំភើប ខណៈវិលមកស្អាតជាថ្មី ដែលគេឃើញនាងបង្ហោះវីដេអូបង្អួតទម្រង់មុខបន្តបន្ទាប់។
មកដល់ពេលនេះ បេនីយ៉ាំង ក៏កាន់តែរំភើប និង ជឿជាក់ខ្លាំង បង្ហាញវីដេអូថ្មី ក្រោយដោះបង់រុំចេញឃើញទម្រង់ច្រមុះច្បាស់ៗសមនឹងមុខ ស្អាតក្មេងជាងពីមុនទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖






