និយាយពីគ្រួសាររបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា តែងទទួលបានការសរសើរ និង ចិត្តលួចច្រណែនជាខ្លាំងពីបណ្ដាមហាជនអ្នកគាំទ្រ ព្រោះជារឿយៗតារាស្រីរូបនេះ តែងបង្ហាញសកម្មភាពផ្អែមល្ហែម ក្ដីស្រឡាញ់ក្នុងជីវិតប្ដីប្រពន្ធ និង ភាពកក់ក្ដៅពេញដោយក្ដីសុខក្នុងរង្វង់គ្រួសារ។
ចំពោះគ្រួសារដ៏កក់ក្ដៅមួយនេះ កន្លងមក អ្នកនាង ឱក សុគន្ធកញ្ញា ក៏តែងបង្ហាញ និង លើកសរសើរអួតចំពោះស្វាមីពេញៗមាត់ ពីទង្វើដែលស្វាមីរបស់អ្នកនាងបានធ្វើដើម្បីគ្រួសារ ដោយឃើញថាស្វាមីរបស់អ្នកនាងមិនត្រឹមតែពូកែកាន់កាប់ការងាររកស៊ីខាងក្រៅនោះទេ ថែមទាំងចេះមើលថែគ្រួសារបានយ៉ាងល្អ ពេលនៅផ្ទះឆ្លៀតជួយការងារភរិយា មើលថែកូនៗ និង ចេះធ្វើម្ហូបពូកែជាងអ្នកនាងទៀតផង។
ជាក់ស្ដែង ថ្មីៗនេះ ជីវិតប្ដីប្រពន្ធរបស់កំពូលតារាចម្រៀងរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈឃើញវីដេអូខ្លីដែលអ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញពីសកម្មភាពរបស់ស្វាមី មកធ្វើការងារខាងក្រៅ នៅឆ្លៀតធ្វើម្ហូបឱ្យភរិយា និង កូនៗញ៉ាំ ព្រមទាំងមើលថែបញ្ចុកបាយទឹកដល់កូនៗទាំងពីរដោយផ្ទាល់ដៃ រហូតអ្នកនាងពោលសរសើរស្វាមីថាជាបិតាដៃ ១០០ ទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖