មហាជនអ្នកតាមដានបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ភាគច្រើនបានស្គាល់ហើយពី អ្នកនាង ឡុង ម៉ូនីកា ដែលអ្នកនាងគឺជាអ្នកផលិតមាតិកាម្ហូបដ៏មានប្រជាប្រិយភាពមួយរូប បានផលិតវីដេអូធ្វើម្ហូប និង សកម្មភាពប្រចាំថ្ងៃរបស់អ្នកនាងបង្ហោះលើបណ្ដាញសង្គមពីប្រទេសអាលឺម៉ង់ តែងទទួលបានការចាប់អារម្មណ៍តាមដានជាច្រើនពីមហាជន។
និយាយពីជីវិតឯកជនរបស់អ្នកផលិតមាតិកា ឡុង ម៉ូនីកា គឺអ្នកនាងបានរៀបការជាមួយស្វាមីជនជាតិអាល្លឺម៉ង់ឈ្មោះថា Michael ហើយបានចាកចេញទៅរស់នៅប្រទេសកំណើតរបស់ស្វាមីអស់រយៈពេលច្រើនឆ្នាំមកហើយ។
ចំពោះវីដេអូធ្វើម្ហូបនីមួយៗរបស់អ្នកនាង ម៉ូនីកា កន្លងមក ក្រៅពីសកម្មភាពនៃការចម្អិនម្ហូបផ្សេងៗ មហាជនក៏ចាប់អារម្មណ៍ពីស្វាមីបណ្ដូលចិត្តរបស់នាង ដែលជាជនជាតិអាល្លីម៉ង់ តែងចេញមុខក្នុងវីដេអូរបស់នាងឆក់បានការចូលចិត្តសរសើរពីអ្នកតាមដានមិនតិចដែរ។ លើសពីនេះ អ្នកនាង ម៉ូនីកា តែងទទួលបានការសរសើរពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង ខណៈឃើញសកម្មភាពដ៏ផ្អែមល្ហែមជាមួយស្វាមីជាហូរហែ ដែលមានស្វាមីពូកែយកចិត្តទុក្ខដាក់ យល់ចិត្ត មើលថែថ្នាក់ថ្នមនាងដោយក្ដីស្រឡាញ់បំផុត។
ដ្បិតតែរស់នៅក្រៅប្រទេសទទួលបានជីវិតគ្រួសារមានទាំងក្ដីសុខ និង ប្រជាប្រិយភាពលើបណ្ដាញសង្គមមែន ប៉ុន្តែអ្នកនាង ឡុង ម៉ូនីកា ក៏មិនភ្លេចនឹកនាស្រុកកំណើត ដែលជារឿយៗឃើញអ្នកនាងនាំស្វាមីជនជាតិអាល្លឺម៉ង់មកលេងស្រុកខ្មែរ និង ដើរកម្សាន្តកន្លែងផ្សេងៗស្វែងយល់ពីសម្បូរសម្បត្តិវប្បធម៌របស់ខ្មែរផងដែរ។
ជាក់ស្ដែង មកដល់ថ្មីៗនេះ ក៏បានឃើញអ្នកនាង ឡុង ម៉ូនីកា និង ស្វាមី មកលេងទឹកដីស្រុកកំណើតជាថ្មី និង បង្ហាញពីសកម្មភាពដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមនៅតំបន់ទេសចរណ៍ល្បីៗលើទឹកដីសៀមរាប ព្រមទាំងឆ្លៀតនិយាយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ខ្មែរដល់មិត្តជនជាតិបរទេសឱ្យបានស្គាល់ពីខ្មែរតាមរយៈវីដេអូរបស់នាងទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖