មហាជននិយមតាមដានបណ្តាញសង្គម Tik Tok ច្បាស់ជាធ្លាប់បានស្គាល់មកហើយ អ្នកលេង Tik Tok ឈ្មោះ កាកា ដែលទទួលបានការចាប់អារម្មណ៍ ដោយអ្នកនាងតែងបង្ហោះវីដេអូ និង សកម្មភាពកំប្លុកកំប្លែងបង្កើតសំណើចដល់អ្នករាល់គ្នា។
ដោយឡែកកាលពីអំឡុងឆ្នាំ ២០២៤ កន្លងទៅ កាកា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបាត់មុខមួយរយៈ និង បង្ហាញមុខជាថ្មីមានរូបរាង ស្គមស្គាំង ជ្រុះសក់អស់ ក៏ព្រោះតែមានបញ្ហាសុខភាព។
យ៉ាងណាមិញ ក្រោយពីមានប្តីប្រពន្ធអ្នកចិត្តធម៌នៅខេត្តសៀមរាបបានមើលថែ និង ជួយចេញថ្លៃព្យាបាលដល់ កាកា នោះ ស្រាប់តែថ្មីៗនេះ កាកា បានបង្ហាញវត្តមាននៅលើបណ្តាញសង្គមធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មី ក៏ព្រោះតែអ្នកនាង មានសាច់មានឈាម ស្បែកស្រស់ថ្លាជាងមុន និង សក់ដុះមកវិញហើយ។
ក្នុងនោះ មហាជនក៏បានសរសើរដល់ទឹកចិត្តប្តីប្រពន្ធចិត្តធម៌ ដែលនៅខេត្តសៀមរាបជាថៅកែទូរស័ព្ទដៃ ថាពិតជាមនុស្សល្អ ដែលប្រឹងមើលថែ និង ព្យាបាល កាកា ឱ្យបានប្រសើរដូចសព្វថ្ងៃនេះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ២៖