នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កម្មវិធី Miss Universe 2025 បានរៀបចំការប្រកួតវគ្គបង្ហាញឈុតតំណាងជាតិ ដែលជាវគ្គប្រកួតដ៏សំខាន់សម្រាប់ការបង្អួតសម្រស់របស់បវរកញ្ញាតំណាងប្រទេសនីមួយៗ ក៏ដូចជាឈុតដែលរចនាយ៉ាងល្អឯកប្រចាំប្រទេសរបស់ខ្លួនលើឆាកដ៏ធំអស្ចារ្យនៃកម្មវិធីនេះ។

ក្នុងវគ្គប្រកួតឈុតតំណាងជាតិនេះដែរ ក្រឡេកមើលបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ បានធ្វើការដើរបង្ហាញសមត្ថភាពដើរយ៉ាងស្វាហាប់ និង ពោរពេញដោយជឿជាក់រៀងៗខ្លួន ក្នុងឈុតតំណាងជាតិដ៏ល្អឯកនៃប្រទេសនីមួយៗយ៉ាងអស្ចារ្យ។


ដោយឡែក ក្នុងចំណោមបេក្ខភាពបវរកញ្ញាប្រទេសជាច្រើនដែលបានដើរបង្ហាញឈុតតំណាងជាតិនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏កំពុងចាប់អារម្មណ៍ចែករំលែកលើការដើរបង្ហាញឈុតតំណាងជាតិរបស់ បេក្ខភាពបវរកញ្ញាចក្រភពអង់គ្លេស ខណៈបានឃើញនាងបានដើររអិលដួលមួយទំហឹងលើឆាកប្រកួតនេះ ប៉ុន្តែនាងក៏ក្រោកឈរវិញភ្លាមៗ និង បន្តដើរបង្ហាញជាមួយស្នាមញញឹមរហូតដល់ចប់ ដែលធ្វើឱ្យមហាជនបង្ហាញការសរសើរផង និង អាណិតនាង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖








