(វីដេអូ) បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត តូចចិត្តចំពោះអ្នកខមមិនម្នាក់ ម៉ៅខ្មែរកម្ពុជាក្រោម ថាជាវៀតណាម

Share This

កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស 1st Runner Up Miss Universe Cambodia 2021 និង Miss Tourism International Cambodia 2022 កញ្ញា ឆន ស្រីណេត បានចាប់អារម្មណ៍នឹងវីដេអូមួយរបស់នាង ដែលបានបង្ហោះឡើង។

វីដេអូនោះដែរ កញ្ញា ឆន ស្រីណេត បវរកញ្ញាកម្ពុជាក្រោមរូបនេះ បានបង្ហាញអារម្មណ៍តូចចិត្ត ខណៈមានមហាជនជាច្រើន បានចូលទៅខមមិនក្រោមកិច្ចសម្ភាសមួយរបស់លោក ថាច ម៉ារ៉ា ដែលជា Top10 Mister Việt Nam 2024 និង ជាសិល្បករកម្ពុជាក្រោមថា «យួន» នៅពេលដែលគេបានឮលោកនិយាយភាសាខ្មែរមិនច្បាស់។

លោក ថាច ម៉ារ៉ា (កណ្តាល)

ក្នុងនោះ បវរកញ្ញាខាងលើ បាននិយាយថា៖ «ពួកខ្ញុំ ជាខ្មែរកម្ពុជាក្រោម ដូច្នេះតុងភាសានិយាយគឺបែបនេះ ហើយកញ្ញារស់នៅប្រទេសកម្ពុជា ៥-៦ ឆ្នាំ ទើបអាចនិយាយភាសាខ្មែរបានច្រើន តែបើបងប្អូនកម្ពុជាក្រោមសឹង ៩០% ដែលប្រើពាក្យលាយវៀតណាមខ្លះៗ ក្នុងហ្នឹង ដូចតែនឹងខ្មែរសុរិន្ទ ដែលនិយាយខ្មែរលាយភាសាថៃដែរ។ សំណាងហើយ ដែលខ្មែរកម្ពុជាក្រោមដូចកញ្ញា អាចនិយាយខ្មែរបានបែបនេះ ព្រោះនៅទីនោះអត់មានសាលា អត់មានគេបណ្តុះបណ្តាលខាងភាសាខ្មែរ មានតែតាមវត្ត ហើយសំណាង ដែលនាងខ្ញុំរក្សាបានភាសានិយាយ ទំនៀមទម្លាប់ខ្មែរ។ សម្រាប់ខ្មែរក្រោមពួកខ្ញុំ គឺពួកខ្ញុំអត់ភ្លេចកំណើតនោះទេ ទោះបីដរាបណាខ្ញុំនិយាយតុងហ្នឹងក៏ដោយ និយាយមិនសូវច្បាស់ក៏ដោយ ពួកខ្ញុំក៏មិនភ្លេចដើមកំណើតជាខ្មែរដែរ ព្រោះម៉ែឪខ្មែរ យាយតាខ្មែរទាំងអស់»

កញ្ញា ឆន ស្រីណេត បន្តទាំងទឹកភ្នែកថា៖ «នាងមានការអន់ចិត្តដែរ ដោយសារគេហៅមួយម៉ាត់ថា យួនៗៗ តែមិនមែនទេ នៅទីនោះ វៀតណាម គេហៅខ្ញុំខ្មែរ តែនៅនេះខ្មែរគ្នាឯងហៅពួកខ្ញុំយួន ខ្ញុំមានអារម្មណ៍ថា អន់ចិត្តដែរ ធ្លាប់កើតនៅលើខ្លួនខ្ញុំដែរ ប៉ុន្តែបងប្អូនខ្លះគាត់មកពីកម្ពុជាក្រោម គាត់និយាយតុងចឹង គេចោទគាត់ថាយួន បើសិនជាបងប្អូនមានអារម្មណ៍យ៉ាងម៉េច? មានអារម្មណ៍ឈឺចាប់ណាស់ ខ្លួនជាខ្មែរ ប៉ុន្តែមកនេះគេចោទថាយូន នៅនោះគេចោទថាខ្មែរ ដូចជាកូនកំព្រាម្នាក់ចឹង នៅទីនោះគេអត់ទទួលស្គាល់ នៅទីនេះគេអត់ទទួលស្គាល់»។

ជាការពិតណាស់ កន្លងមក កញ្ញា ឆន ស្រីណេត ធ្លាប់បានបង្ហាញអារម្មណ៍ខកចិត្ត និង តូចចិត្តជាច្រើនលើកមកហើយ បន្ទាប់ពីកូនខ្មែរកម្ពុជាក្រោមដូចនាង និង អ្នកដទៃទៀតត្រូវបានរើសអើង ដោយការពិតខ្មែរកម្ពុជាក្រោម ក៏ជាជនជាតិខ្មែរដែរ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ