ទាក់ទងនឹងសកម្មភាពសប្បុរសធម៌របស់មហាជនកម្ពុជា ក៏ដូចជាអ្នកសិល្បៈ ក្រៅពីបង្ហាញកម្លាំងស្មារតីរួមគ្នាក្នុងការចូលរួមផ្ដល់ជំនួយដល់បងប្អូនកងទ័ពជួរមុខ និង គ្រួសារភៀសសឹក ពេលនេះក៏បន្តចូលរួមបង្ហាញការគោរពដឹងគុណដល់វីរកងទ័ពដែលបានពលីក្នុងសមរភូមិផងដែរ។
ក្នុងនោះ សប្បុរសជន និង អ្នកសិល្បៈជាច្រើន បានរៀបចំជាអំណោយ និង ថវិកា ទៅសួរសុខទុក្ខវីរកងទ័ពរងរបួសនៅតាមមន្ទីរពេទ្យ ព្រមទាំងគ្រួសារវីរកងទ័ពពលីដើម្បីជួយសម្រាលជីវភាពដល់ពួកគាត់។
ជាមួយគ្នានេះ ក្រឡេកមកមើលតារាកំប្លែងប្រុស នាយក្រឹម និង ភរិយា ក៏បានចូលរួមជាកម្លាំងយ៉ាងសកម្មដែរ ដោយឃើញលោកបានជួយរៀបចំស្បៀងអាហារ សម្ភារៈផ្សេងៗជួយបងប្អូនភៀសសឹក និង កងទ័ពជួរមុខបន្តបន្ទាប់។
លើសពីនេះ ថ្មីៗនេះ នាយ ក្រឹម និង សិល្បករជាច្រើនរូប ក៏បានបន្តសកម្មភាពចុះទៅសួរសុខទុក្ខដល់វីរកងទ័ពរងរបួសដោយផ្ទាល់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលជាការផ្ដល់កម្លាំងចិត្ត និង នាំយកអំណោយរបស់សមាគមសិល្បករខ្មែរជូនវីរកងទ័ពឱ្យបានដល់ដៃផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖