ពិតណាស់ ដំណើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើមូលនិធិសប្បុរសធម៌ និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ គឺនាងបានសម្រេចដល់គោលដៅហើយ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប និង បន្តធ្វើដំណើរកម្សាន្តជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗនៅទីនោះថែមទៀត។
ចំពោះការសម្រេចគោលដៅសប្បុរធម៌នេះដែរ បវរកញ្ញា កុយ អេនណា ត្រូវបានមហាជនបង្ហាញការអបអរដោយក្ដីស្ងប់ស្ងែង និង មោទកភាពខ្លាំងចំពោះរូបនាង ដែលនាងពិតជាទទួលបានការគាំទ្រពេញចិត្ត និង ក្ដីស្រឡាញ់យ៉ាងធំធេងពីមហាជនកម្ពុជាទូទាំងប្រទេស។
ដោយឡែក ក្រោយបញ្ចប់បេសកកម្មសប្បុរធម៌ថ្មើងជើងដ៏អស្ចារ្យនេះ និង ត្រឡប់ពីទឹកដីសៀមរាបបំពេញការងារសិល្បៈវិញបានប៉ុន្មានថ្ងៃ មកដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ កញ្ញា កុយ អេនណា និង សិល្បករច្រើនរូបទៀត បានចេញដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងធ្វើមូលនិធិសប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់កងទ័ពជួរមុខទៀតផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖