ពិតណាស់ ក្រោយបញ្ចប់ការប្រកួត Miss Universe Cambodia ចំពោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី ២ នៃ MUC 2025 ដ្បិតតែនាងមិនមានឱកាសក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 មែន តែនាងក៏ឆក់បានក្ដីស្រឡាញ់ និង សរសើរពីមហាជនជាច្រើនលើសមត្ថភាព និង ភាពលេចធ្លោរបស់នាង។

លើសពីនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញនូវក្ដីមោទកភាពចំពោះការប្រឹងប្រែងរបស់ខ្លួន និង រីករាយចំពោះតំណែងជាលំដាប់រងទី ២ នៃ MUC 2025 ព្រមទាំងប្រកាន់ភ្ជាប់នូវការទទួលស្គាល់ការពិត និង អភិវឌ្ឍខ្លួនបន្ថែម ដោយចាត់ទុកថាគ្រាន់តែជាការចាប់ផ្ដើមក្នុងវិស័យបវរកញ្ញាចក្រវាលទៀតផង។

យ៉ាងណាមិញ ក្រោយគ្រងតំណែងជាលំដាប់រងទី ២ នៃ MUC 2025 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងបំពេញតួនាទីយ៉ាងសកម្ម និង បានបង្ហាញសមិទ្ធផលថ្មីៗលើកមុខមាត់ប្រទេស ជាពិសេសក្ដោបបានទីផ្សារខ្លាំងវិស័យម៉ូដទាំងក្នុង និង ក្រៅប្រទេស។


ដោយឡែក មកដល់ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង រំភើបជាថ្មីចំពោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈបានឃើញនាងបង្ហោះវីដេអូមួយ បង្ហើបទាក់ទងនឹងការវិលត្រឡប់ចូលប្រកួតបវរកញ្ញាជាថ្មី ដោយអាចនឹងកំពុងត្រៀមខ្លួនចូលប្រកួតក្នុងកម្មវិធីណាមួយផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖



