កន្លងមក អ្នកនិយមអានព័ត៌មានក្រៅប្រទេស ច្បាស់ជាបានដឹងខ្លះមកហើយ ពីវែបសាយរបស់ប្រទេសជប៉ុនមួយ ដែលមានជួលនារីធ្វើជាមិត្តស្រី Dating ជាមួយគ្នា។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ កំលោះសង្ហា Top 5 MasterChef Cambodia រដូវកាលទី ៣ លោក សុធារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអំឡុងពេលលោកទៅកម្សាន្តនៅប្រទេសជប៉ុន លោកបានជួលនារីជប៉ុនធ្វើជាមិត្តស្រីរបស់លោកមួយថ្ងៃ។

វីដេអូនោះដែរ លោក សុធារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រទស្សនាហើយ ហាក់ចម្លែកអារម្មណ៍ម្យ៉ាង ក៏ព្រោះនៅប្រទេសយើងមិនដែលមានកម្មវិធីបែបនេះឡើយ។ ក្នុងនោះ មិត្តស្រី ១ ថ្ងៃ ដែលលោក សុធារិទ្ធ បានជួលមក Dating នោះ មានឈ្មោះ Erica។

អ្វីដែលកាន់តែចាប់អារម្មណ៍ ក្នុងវីដេអូ Dating ជាមួយមិត្តស្រី ១ ថ្ងៃនោះដែរ លោក សុធារិទ្ធ ក៏បានចែករំលែកនូវការនិយាយភាសាខ្មែរ និង កន្លែងកម្សាន្តរបស់កម្ពុជាជាច្រើនដល់ Erica ថែមទៀតផង។

គួរបន្ថែមថា លោក សុធារិទ្ធ បានបញ្ជាក់ថា ការជួលមិត្តស្រីជប៉ុន ១ ថ្ងៃនេះ លោកត្រូវចំណាយថ្លៃឈ្នួល ១២០ ដុល្លារ ប៉ុន្តែរាល់ការចំណាយផ្សេងៗ សូម្បីតែការសុំថតវីដេអូ គឺលោកជាអ្នកចំណាយដោយខ្លួនឯងដូចគ្នា៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖





