កាលពីរាត្រីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ការប្រកួតបវរកញ្ញាភេទទី ៣ Miss Queen Cambodia 2025 បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើកញ្ញា ផេនខេក ខណៈលំដាប់រងទី ១ MQC 2025 បានទៅកញ្ញា ស៊ីង ស៊ីង, លំដាប់រងទី ២ MQC 2025 បានទៅ កញ្ញា ណាតាហ្សា, លំដាប់រងទី ៣ MQC 2025 បានទៅលើ កញ្ញា តាតា និង លំដាប់រងទី ៤ MQC 2025 បានទៅលើកញ្ញា អ៊ីវ៉ា។

រីឯតំណែងមកុដ ២ កម្មវិធីទៀត ដែលបានជ្រើសរើសចេញពី Top 7 ចុងក្រោយនោះ គឺ Miss Queen កោះកុង កញ្ញា យ៉ុងយ៉ុង ទទួលបានតំណែង Miss Queen Trans Cambodia 2025 និង Miss Queen កំពត កញ្ញា ម៉ាដាម កុល ទទួលបានតំណែង Miss Queen LGBT Cambodia 2025។

យ៉ាងណាមិញ ក្រោយពីបានរកឃើញម្ចាស់មកុដ និង លំដាប់រង Miss Queen Cambodia 2025 ព្រមទាំងម្ចាស់មកុដ Miss Queen Trans Cambodia 2025 និង Miss Queen LGBT Cambodia 2025 ហើយនោះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចែករំលែកនូវវីដេអូមួយនូវកាយវិការរបស់ Miss Queen ស្វាយរៀង អំឡុងពេលប្រកាសលទ្ធផល Top 7។

ក្នុងវីដេអូនោះដែរ Miss Queen ស្វាយរៀង បានបង្ហាញកាយវិការហាក់មិនពេញចិត្តនឹងលទ្ធផល ខណៈពិធីករបានប្រកាសបេក្ខនារីចុងក្រោយចូលទៅកាន់ Top 7 ដែលមិនមែនជារូបនាង។ ក្នុងនោះ Miss Queen ស្វាយរៀង បានដើរចេញភ្លាមៗ កាត់មុខនឹងបេក្ខនារិដទៃ ដោយមិនបាននៅអបអរដល់បេក្ខនារី ដែលបានចូលទៅកាន់ Top 7 នោះឡើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




