ពិតណាស់ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ បវរកញ្ញា ហ្វីយ៉ាតា Miss Universe Cambodia 2025 បានឡើងយន្តហោះចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe 2025 លើកទី ៧៤ ដែលឃើញមានបងប្អូនមហាជន ក៏ដូចជាអ្នកក្នុងវិស័យបវរកញ្ញាជាច្រើនទៅជូនដំណើរ និង ផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅដល់បវរកញ្ញារូបនេះ។


ក្រោយទៅដល់ទឹកដីប្រទេសថៃនេះ បវរកញ្ញា ហ្វីយ៉ាតា ក៏បានបង្ហាញសកម្មភាពជួបជុំបេក្ខភាពបវរកញ្ញាមកពីប្រទេសផ្សេងៗ ព្រមទាំងចូលក្នុងកម្មវិធីប្រកួតទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់កម្មវិធីអន្តរជាតិ Miss Universe។ លើសពីនេះ អ្នកនាង ហ្វីយ៉ាតា ក៏បានបង្ហាញសកម្មភាពទៅកាន់កន្លែងស្នាក់នៅ ដែលកម្មវិធីរៀបចំឱ្យអ្នកនាងរួមបន្ទប់ ជាមួយនឹងបេក្ខភាពបវរកញ្ញាមកពីប្រទេសឡាវផងដែរ។




ជាមួយគ្នានោះ បវរកញ្ញា ហ្វីយ៉ាតា ក៏បានធ្វើការឡាយវីដេអូលើអ៊ិនស្ដាក្រាម ប្រាប់ពីសុខទុក្ខទៅកាន់មហាជនអ្នកគាំទ្រកម្ពុជាដែលព្រួយបារម្ភពីរូបនាង ដោយអ្នកនាងរៀបរាប់ឱ្យដឹងថាចូលកងប្រកួតថ្ងៃដំបូងនេះ គឺគ្រប់យ៉ាងដំណើរការទៅល្អ មិនមានបញ្ហាអ្វីឡើយ រាល់សកម្មភាពរលូនល្អ ចំពោះអារម្មណ៍របស់នាងក៏ល្អផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖




